តួលេខហក់ឡើងកាន់តែខ្ពស់ ត្រឹម១ថ្ងៃ ខ្មែរយើងមានអ្នកឆ្លងកូវីដ ១៩ ជាង ៦០០នាក់
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មេសា ២០២១ មានករណីវិជ្ជមានកូវីដ ១៩ ដល់ទៅ ៦៥៥នាក់ ដែលតួលេខនេះខ្ពស់ជាប៉ុន្មានថ្ងៃមុន។ ក្រៅពីអ្នកឆ្លងទាំងជាង ៦០០ករណី ក៏មានអ្នកជាសះស្បើយពីកូវីដ ១៩ ចំនួន ២២៤នាក់ និងស្លាប់ ២នាក់។

ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ១៩ សរុប ៨៨៤៨ករណី
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៨៣០២នាក់
– ព្យាបាលជាសះស្បើយ ៣១៤៨នាក់
– កំពុងសម្រាកព្យាបាល ៥៦៣៣នាក់
– ស្លាប់ ៦១នាក់។
