backup og meta

ចាក់វ៉ាក់សាំងហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 27, 2021

    ចាក់វ៉ាក់សាំងហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?

    គ្នា​យើង​មួយ​ចំនួន ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ហើយ មាន​អាការៈ​ក្ដៅ​ខ្លួន ងងុយ​គេង ឬ​អស់​កម្លាំង ដែល​បញ្ជាក់​ថា វ៉ាក់សាំង​កំពុង​បង្កើត​អង់ទីករ​ក្នុង​រាងកាយ ចំណែកគ្នា​យើង​មួយ​ចំនួន​វិញ ចាក់​វ៉ាកសាំង​ហើយ​មែន តែ​មិន​ឃើញ​លេចចេញ​សញ្ញា​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​គេ​ដទៃ​ទៀត។ បើ​ចាក់វ៉ាកសាំង​ហើយ មិន​មាន​ចេញ​រោគ​សញ្ញា វ៉ាក់សាំង​ក៏​អត់​មាន​ប្រសិទ្ធភាព​ដែរ​មែនទេ?

    ទោះ​បី​ជា​យើង​មិន​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន គ្មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​ដោយ ក៏​រាង​កាយ​យើង​កំពុង​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​នឹង​វីរុស មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​លោក​វេជ្ជបណ្ឌិត Chris Thompson ​សាស្ត្រាចារ្យ​ នៃ​សកល​វិទ្យាល័យ Loyola នៃ​រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក។

    មនុស្ស​ម្នាក់​ៗ​មាន​ប្រតិកម្ម​ខុស​គ្នា​ចំពោះ​វ៉ាក់សាំង​ដោយសារ​កត្តា​មួយ​ចំនួន​តូច​ដូច​ជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន និង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក។ បន្ថែម​ពី​លើ​នេះ ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩ ម្ដង​ហើយ​ទទួល​បាន​វ៉ាក់សាំង រាងកាយ​អាច​នឹង​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​វ៉ាក់សាំង​ខ្លាំង​ជាង​មនុស្ស​ធម្មតា។

    វេជ្ជបណ្ឌិត​ដដែល​បន្ថែម​ឲ្យ​ដឹង​ថា ចំពោះ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ក៏​ដូច​គ្នា​ដែរ នៅ​តែ​ទទួល​បាន​ការ​ការពារ​ក្រោយ​ចាក់វ៉ាក់សាំង ទោះ​ជា​មិន​ចេញ​អាការៈ​ក្រោយ​ចាក់វ៉ាក់សាំង​ក៏​ដោយ គ្រាន់​តែ​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ រាងកាយ​បង្កើត​អង់ទីករ​យឺត និង​អាច​តិច​ជាង​មនុស្ស​មាន​សុខភាព​ធម្មតា។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង​នឹង​ទទួល​បាន​ការ​ការពារ​សុខភាព​ដូច​គ្នា​។

    លើស​ពី​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​ពិបាក​ក្នុង​ការ​បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​វិវត្ត​ទៅ​ជា​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង។ បច្ចុប្បន្ន​នេះ មិន​មាន​ទិន្នន័យ​បង្ហាញ​ថា​ប្រតិកម្ម​របស់​មនុស្ស​ម្នាក់​គឺ​ជា​ការ​ចង្អុល​បង្ហាញ​ថា​តើ​រាងកាយ​របស់​មនុស្ស​យើង​ផលិត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​បាន​ល្អ​ប៉ុនណា​ក្រោយ​ចាក់​វ៉ាក់សាំង​នោះ​ទេ។

    វ៉ាក់សាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម