មានរោងចក្រកាត់ដេរចំនួន ២០៦ និងមានកម្មករចំនួន ១៦៧៣នាក់ បានឆ្លងកូវីដ ១៩ គិតត្រឹមថ្ងៃទី២៨ មេសា ២០២១ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ។
មានរោងចក្រកាត់ដេរចំនួន ២០៦ និងមានកម្មករចំនួន ១៦៧៣នាក់ បានឆ្លងកូវីដ ១៩ គិតត្រឹមថ្ងៃទី២៨ មេសា ២០២១ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ។

ថ្លែងក្នុងសន្និសីទការសែត ស្តីពីការបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលព្រឹកមិញនេះ ឯកឧត្តមបានបញ្ជាក់ថា រោងចក្រទាំង ២០៦ ដែលមានកម្មករកម្មការិនីឆ្លងកូវីដ ១៩ នោះ រួមមាន ភ្នំពេញ ១៣៤រោងចក្រ ខេត្តកណ្តាល ២៣រោងចក្រ តាកែវ ២៦រោងចក្រ ព្រះសីហនុ ១៦រោងចក្រ ស្វាយរៀង៤រោងចក្រ កំពង់ឆ្នាំង ១រោងចក្រ និងកំពង់ចាម១រោងចក្រ។
ក្នុងចំណោមកម្មករកាត់ដេរដែលឆ្លងជំងឺកូវីដ ១៩ទាំង ១៦៧៣នាក់ មាននៅរាជធានីភ្នំពេញច្រើនជាងគេដល់ទៅ១៥៩៨នាក់ រីឯកម្មករកំពុងធ្វើចត្តាឡីស័កមានជាង ១ម៉ឺននាក់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
28/04/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ