brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ថ្ងៃនេះបំបែកកំណត់ត្រាហើយ រកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៨៨០នាក់

ថ្ងៃទី ២៨ មេសា ២០២១​ កម្ពុជាបន្តរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន ៨៨០នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់។

ថ្ងៃនេះបំបែកកំណត់ត្រាហើយ រកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៨៨០នាក់

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល តួលេខឆ្លងកូវីដ ១៩ ទាំង ៨៨០នាក់​នោះរួមមាន ភ្នំពេញ ៥១៨​នាក់ ខេត្តព្រះសីហនុ ១៨៧​នាក់ កណ្តាល ៧៣​នាក់ កំពង់ចាម ៣៩នាក់​ បន្ទាយមានជ័យ​​ ៣៦នាក់​ កំពង់ស្ពឺ​ ៩នាក់​ តាកែវ​ ៥​នាក់ កំពង់ធំ ៤​នាក់ កំពង់ឆ្នាំង​ ៣នាក់​ ព្រៃវែង​​ ២នាក់​ ពោធិ៍សាត់​ ១នាក់​ កោះកុង​ ១​នាក់ តសៀមរាប​ ១នាក់ និងត្បូងឃ្មុំ​ ១នាក់។

ក្នុង​​សេចក្តី​​ជូន​​ព័ត៌មាន​​របស់​​ក្រសួង​​សុខាភិបាល​​ឯណោះ​​វិញ បាន​​បង្ហាញ​​ថា​ ក្រៅ​​ពី​​ករណី​​វិជ្ជមាន ៨៨០នាក់ ក៏​​មាន​​ករណី​​ជា​​សះស្បើយ ២៨៨នាក់ និងស្លាប់ ៣នាក់។

ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

– អ្នក​ឆ្លង​កូវីដ១៩ សរុប ១២ ៦៤១ករណី

– អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១២ ០៩០នាក់

– ព្យាបាល​ជា​សះស្បើយ ៤ ៩៨៦នាក់

– កំពុង​សម្រាក​ព្យាបាល ៨ ១១៩នាក់

– ស្លាប់ ៩១នាក់។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 29/04/2021