backup og meta

អ្នកមានជំងឺប្រចាំកាយទាំងនេះ ត្រូវថែខ្លួនឲ្យបានល្អ តែភ្លាត់ឆ្លងកូវីដ ពិបាកសង្រ្គោះណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 30, 2021

    អ្នកមានជំងឺប្រចាំកាយទាំងនេះ ត្រូវថែខ្លួនឲ្យបានល្អ តែភ្លាត់ឆ្លងកូវីដ ពិបាកសង្រ្គោះណាស់

    ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​សាហាវ​មួយ​ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​យើង​មិន​ស្រាកស្រាន ហើយ​គ្នា​យើង​ច្បាស់​ជា​ដឹង​ពី​សមត្ថភាព​ឆ្លង​ពី​ជំងឺ​នេះ​ថា វា​ពិត​ជា​ឆ្លង​បាន​លឿន និង​ឆ្លង​មនុស្ស​មិន​រើស​វ័យ​ទៀត។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​អាមេរិក (CDC) មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយមួយចំនួន បើ ឆ្លង​កូវីដ-១៩ អាច​ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ធ្ងន់ធ្ងរ​បាន។

    ហានិភ័យ​នៃ​ការ​វិវត្តិ​ទៅ​ជា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​ជំងឺ​កូវីដ-១៩ ​អាច​នឹង​កើន​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ និង​មាន​បញ្ហា​សុខភាព ពិសេស​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ប៉ុន្មាន​ខាង​ក្រោម​នេះ កាន់​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់ បើ​ឆ្លង​កូវីដ-១៩​ ដូចជា៖

  • មនុស្ស​វ័យ​ចំណាស់៖ កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទៅ​តាម​វ័យ បើ​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​សុខភាព​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក៏​កាន់​តែ​ខ្ពស់ ជា​ពិសេស​មនុស្ស​ចាស់​មាន​អាយុ​ ៨៥​ឆ្នាំ​ឡើង។
  • ជំងឺសួត៖ ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ទៅ​លើ​សួត​របស់​អ្នក​ជំងឺ ហេតុ​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​សួត​ដូច​ជា ហឺត រលាក​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់​ពេល​កើត​ជំងឺ​កូវីដ-១៩។
  • ជំងឺ​បេះដូង៖ បញ្ហា​បេះ​ដូង​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ពិសេស​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ។
  • ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់៖ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ប្រភេទ២ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩ ហើយ​ជំងឺ​ធាត់ ឬ​អ្នក​ធាត់​លើស​ទម្ងន់​ក៏​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩​ដូច​គ្នា។
  • ជំងឺ​មហារីក៖ អ្នក​ជំងឺ​មហារីក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ក៏​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ជំងឺ​មហារីក និង​វិធី​ព្យាបាល​។
  • ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ៖ ប្រព័ន្ធភាពស៊ាំ​ប្រៀប​បាន​នឹង​ទាហ៊ាន​ចាំ​ការពារ​រាងកាយ​ពី​មេរោគ ឬ​វីរុស​ផ្សេង​ៗ ចូល​មក​វាយ​លុក​ក្នុង​ខ្លួន​យើង។ ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ច្បាស់​ណាស់​ថា សុខភាព​យើង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ពេល​ជំងឺ​កាច​សាហាវ​ដូច​កូវីដ-១៩។
  • ក្រៅ​ពី​ជំងឺ​ប៉ុន្មាន​ខាង​លើ​នេះ ជំងឺ​កូវីដ-១៩​ក៏​វាយ​លុក​លើ​សុខភាព​ធ្ងន់ធ្ងរ​ដែរ ចំពោះ​អ្នក​ជំងឺ​តម្រងនោម ជំងឺ​ Down Syndrome ជំងឺ​លើស​សម្ពាធ ជំងឺThalassemia ជំងឺ​ថ្លើម ជំងឺ​ក្រិន​សរសៃ​ឈាម និង​ស្រ្តី​ពពោះ។

    ស្របគ្នានេះកូវីដ-១៩ CDC អាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ជក់​បារី​ងាយ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​សួត ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ហើយ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ជំងឺ​ឆ្លង​ជា​សកល​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​វីរុស​កូវីដ-១៩ ​ទៀត​នោះ ធ្វើ​ឲ្យ​ជក់​បារី​កាន់​តែ​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ ប៉ះពាល់​ទៅ​ដល់​សួត​ខ្លាំង​ជាង​អ្នក​ធម្មតា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម