backup og meta

ដឹងពីសកម្មភាពគួរធ្វើ និងមិនគួរធ្វើ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 04, 2021

    ដឹងពីសកម្មភាពគួរធ្វើ និងមិនគួរធ្វើ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

    ការ​ចាក់​វ៉ាក់សាំង គឺ​ជា​វិធានការ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​យើង​ជំងឺ​កូវីដ-១៩ រួម​ផ្សំ​ជាមួយ​នឹង​ការ​ពាក់ម៉ាស់ លាង​ដៃ​នឹង​សាប៊ូ​ជាដើម។ ខាង​ក្រោម​នេះ ជា​សកម្មភាព​ដែល​គួរ និង​មិន​គួរ​ធ្វើ​មុន​ពេល​ចាក់ និង​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ គ្នា​យើង​គួរ​កត់​ចំណាំ​ដើម្បី​ឲ្យ​រាងកាយ​ឆ្លើយ​តប​បាន​ល្អ​ជាមួយ​វ៉ាក់សាំង​កូវីដ-១៩។

    សកម្មភាព​គួរ​ធ្វើ

    ១. ត្រៀម​ទប់ទល់​ផល​រំខាន៖ ធម្មតា ក្រោយ​ចាក់​វ៉ាក់សាំង​រួច រាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល វិល​មុខ​។ដែល​នេះ​ជា​បញ្ហា​ទូទៅ មិន​មាន​អី​គួរ​ឲ្យ​បារម្ភ ហើយ​យើង​អាច​លេប​ថ្នាំ​បំបាត់​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​បាន ក្នុង​ករណី​ឡើង​កម្ដៅ។

    ២. ពាក់ម៉ាស់៖ ការ​ពាក់​ម៉ាស់​នៅ​តែ​ជា​វិធាន​ការ​ល្អ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាគរយ​នៃ​ការ​ឆ្លង​កូវីដ-១៩ ​ឲ្យ​នៅ​ទាប។ ម៉្យាង​នៅ​ពេល​ដែល​ដល់​កន្លែង​ចាក់​វ៉ាក់សាំង យើង​នឹង​ជួប​មនុស្ស​ច្រើន ជាហេតុ​​យើងចាំបាច់​ត្រូវ​ពាក់​ម៉ាស់ និង​បន្ត​រក្សា​គម្លាត។

    ៣. ពាក់​អាវ​ដៃ​ខ្លី៖ យើង​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​លើ​ស្មា​ ដូច​នេះ​ហើយ​គួរ​តែ​ពាក់​អាវ​ដៃ​ខ្លី រលុងៗ ងាយ​ស្រួល​ក្នុង​ការ​លាត់​ដៃ​អាវ​ឲ្យ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង។

    សកម្មភាព​មិន​គួរ​ធ្វើ

    ១. បង្ហោះ​រូប​កាត​វ៉ាក់សាំង​លើ​បណ្ដាញ​សង្គម៖ នៅ​លើ​កាត​វ៉ាក់សាំង​កូវីដ-១៩​ មានព័ត៌មានមួយចំនួន ដូចជាឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ដែល​យើង​ចាក់ ទីតាំង​កន្លែង​ចាក់ និង​ថ្ងៃ​ខែ​ឆ្នាំ​ដែល​យើង​ទទួល​វ៉ាក់សាំង ដែល​អាច​ធ្វើ​ឲ្យ​ងាយ​ស្រួល​មាន​ការ​បន្លំ​អត្តសញ្ញាណ។

    ២. បោះចោល ឬ​ធ្វើ​ឲ្យ​បាត់​កាត៖ សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​១​រួច ដើម្បី​ចាក់​លើក​ទី​២បាន ត្រូវ​បង្ហាញ​កាត​ឲ្យ​អ្នក​រៀប​ចំ​ពិនិត្យ។ បើ​សិន​យើង​មិន​មាន​បង្ហាញ​កាត​ទេ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បដិសេធ​មិន​ចាក់​ឲ្យ​យើង​ទេ។ ណា​មួយ កាត​វ៉ាក់សាំង​កូវីដ-១៩ អាច​ចាំ​បាច់​ពេល​យើង​ធ្វើ​ដំណើរ ឬ​ចូល​រួម​កន្លែង​មនុស្ស​ច្រើន​។ល។

    ៣. ចាក់​វ៉ាក់សាំង​ដទៃ​ក្រោយ​វ៉ាក់សាំង​កូវីដ-១៩៖ CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាំ​រយៈ​ពេល​១៤​ថ្ងៃ​ ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​សិន សឹម​ចាក់​វ៉ាក់សាំង​ផ្សេង ព្រោះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ពី​ប្រតិកម្ម​របស់​វ៉ាក់សាំង​កូវីដ-១៩ និង​វ៉ាក់សាំង​ដទៃ​ទៀត​នៅ​ឡើយ។

    ៤. ញ៉ាំ​ថ្នាំ​មុន​មុនចាក់វ៉ាក់សាំង៖ មាន​គ្នា​យើង​ខ្លះ ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់​វ៉ាក់សាំង ដើម្បី​បង្ការ​អាការៈ​ក្រោយ​ចាក់​វ៉ាក់សាំង។ ប៉ុន្តែអ្នក​ជំនាញ​ហាម​ដាច់​ខាត មិន​ត្រូវ​ធ្វើ​បែប​នេះ​ទេ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ដឹង​ថា តើ​វា​ឆ្លើយ​តប​នឹង​កូវីដ-១៩​ ដូច​ម្ដេច ឬ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​វ៉ាក់សាំង​ឬ​យ៉ាង​ណា​នោះ​ទេ។

    ៥.ឈប់​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត៖ ត្បិត​តែ​យើង​ចាក់​វ៉ាក់សាំង​បាន​មែន តែ​វា​មិន​ទាន់​បង្កើត​អង់ទីករ​ការពារ​រាងកាយ​បាន​ភ្លាម​ទេ ទាល់​តែ​រង់​ចាំ​១៤​ថ្ងៃ​សិន ឬ​លើស​នេះ ទើប​រាងកាយ​មាន​លទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩​បាន។ ហេតុ​នេះ​ហើយ ទោះ​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ ក៏​មិន​ត្រូវ​ឈប់​ពាក់​ម៉ាស់ ឬ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម