backup og meta

ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ

ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ

អ្នក​ជំងឺ​កូវីដ-១៩​ ដែល​មាន​រោគ​សញ្ញា​ស្រាល ត្រូវ​ការ​ពេល​ព្យាបាល​រយៈពេលខ្លី​យ៉ាង​តិច​២សប្ដាហ៍ ដើម្បី​ជាសះស្បើយ រីឯ​អ្នក​ជំងឺ​កូវីដ-១៩ ករណី​ធ្ងន់ធ្ងរ​ត្រូវ​ការ​ចំណាយ​ពេល​ រាប់​សប្ដាហ៍ រាប់ខែ ដើម្បី​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ។

ប៉ុន្តែ សូម្បី​តែ​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩​ ក៏ដោយ មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​មាន​ភាព​ទន់​ខ្សោយ ងាយ​អស់​កម្លាំង​នៅ​ក្នុង​ខ្លួន។ ហេតុ​នេះ យើង​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ទប់ទល់​នឹង​ភាព​ខ្សោយ​បាន​ដោយ​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

តិចនិក​ត្រូវ​ធ្វើ​ក្រោយ​​ជា​សះ​ស្បើយ​ពី​កូវីដ-១៩

  • ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​ច្រើន ព្រោះ​វា​ជា​ប្រភព​វីតាមីន និង​ជាតិ​រ៉ែ​ល្អៗ​ច្រើន។
  • បើ​យើង​រក​ផ្លែ​ឈើ​ញ៉ាំ​មិន​បាន យើង​អាច​ញ៉ាំ​ជា​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​ក៏​បាន​ដូច​ជា ក្រូច​ច្របាច់ ទឹក​ប៉ោម ឬ​ទឹក​ផ្លែ​ទទឹម​។ល។ វា​ក៏​អាច​បំបាត់​អាការៈ​អស់​កម្លាំង​បាន​ដែរ។
  • មុន​ពេល​ចូល​គេង គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​កែវ ព្រោះ​វា​ជួយ​ដល់​ឆ្អឹង និង​កម្ចាត់​អាការៈ​អស់​កម្លាំង។
  • បន្ថែម​អាហារ​សម្បូរ​ប្រូតេអ៊ីន ជាតិ​កាក​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ប្រភេទ​នេះ​ក៏​ងាយ​ស្រួល​ក្នុង​ការ​រំលាយ មិន​ពិបាក​ដល់​រាងកាយ​ត្រូវ​ប្រើ​ថាមពល​ច្រើន​ដើម្បី​រំលាយ​អាហារ​ទាំង​នោះ។
  • បន្ថែម​ថ្នាំ ឬ​វីតាមីន​បំប៉ន​ដូច​ជា Vitamin C និង​ជាតិ​ស័ង្កសី ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ចៀស​ផុត​ពី​ភាព​ខ្សោយ (មុន​ប្រើ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន)។
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តាម​ដែល​រាងកាយ​ត្រូវ​ការ ចៀសវាង​ពី​បញ្ហា​ខ្វះ​ជាតិ​ទឹក
  • ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​គួរ​បន្ត​សម្រាក​១-២ថ្ងៃ ដើម្បី​ឲ្យ​រាងកាយ​អាច​វិល​ត្រលប់​មក​សុខភាព​ធម្មតា​វិញ ហើយ​យើង​មិន​គួរ​ដាក់​សម្ពាធ​ដល់​រាងកាយ​ភ្លាម​ក្រោយ​ជា​សះ​ស្បើយ​ទេ។

បន្ថែម​ពី​លើ​នេះ បន្ទាប់​ពី​ព្យាបាល​ជា​សះ​ស្បើយ​ហើយ យើង​គួរ​តាមដាន​កម្រិតអុកស៊ីសែន​នៅ​ក្នុង​ខ្លួន រក្សា​គម្លាត​ពី​ក្រុម​គ្រួសារសិន (ចៀស​វាង​វីរុស​កូវីដ-១៩​ លាប់​ឡើង​វិញ) និង​សម្រាក​ក្នុង​ផ្ទះ​ដោយបន្ត​ពាក់​ម៉ាស់​រយៈ​១សប្ដាហ៍ ឬ​លើស​នេះ ក្រោយ​តេស្ដ​អវិជ្ជមាន​ជំងឺ​កូវីដ-១៩។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dnaindia.com/health/report-feeling-weak-after-recovering-from-covid-19-this-is-what-you-should-do-2888072

កំណែ​ប្រែបច្ចុប្បន្ន

06/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើល្វើយអស់កម្លាំងឬងងុយហើយចង់ស្វាងវិញ​អាចសាកវិធីទាំងនេះ

ពេលខ្លះអស់កម្លាំង តែមិនឃ្លានអីសោះ អាចមកពីបញ្ហាសុខភាពទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម