អំឡុងពេលកូវីដ ១៩ វាយលុក ម្នាក់ៗច្បាស់មិនហ៊ានចេញក្រៅនោះទេ ដោយជំនួសមកវិញនូវការទិញទំនិញតាមអនឡាញ។ ការទិញទំនិញតាមអនឡាញត្បិតតែជាជម្រើសល្អ តែពេលខ្លះក៏មានហានីភ័យឆ្លងកូវីដ ១៩ ដែរ។
អំឡុងពេលកូវីដ ១៩ វាយលុក ម្នាក់ៗច្បាស់មិនហ៊ានចេញក្រៅនោះទេ ដោយជំនួសមកវិញនូវការទិញទំនិញតាមអនឡាញ។ ការទិញទំនិញតាមអនឡាញត្បិតតែជាជម្រើសល្អ តែពេលខ្លះក៏មានហានីភ័យឆ្លងកូវីដ ១៩ ដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលតែងតែទិញទំនិញតាមអនឡាញ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ពិសេសពេលទូរទាត់លុយ និងការយកអាហារ ដោយហេតុថា កន្លងមកនេះ មានការរកឃើញអ្នកលក់ និងដឹកជញ្ជូនទំនិញតាមអនឡាញឆ្លងកូវីដ។
“អ្នកលក់អនឡាញក៏មាន Positive ដែរ បើសិនជាបងប្អូនទិញទំនិញតាមអនឡាញ សូមឲ្យប្រយ័ត្នប្រយែងរឿងវិធានសុខាភិបាល ការទូទាត់លុយ ការយកអាហារ”។
ចំពោះការទិញទំនិញអនឡាញនេះ ឯកឧត្តមស្នើឲ្យទិញអាហារណាដែលមិនមានហានីភ័យឆ្លងកូវីដ ឧទាហរណ៍ថា ទិញអាហារណាអាចកម្តៅបាន អាហារដែលមានគម្របបិទជិត ដែលយើងអាចបាញ់អាល់កុលពីក្រៅបាន ចៀសវាងទិញរបស់ណាដែលទិញភ្លាមយកទៅញ៉ាំភ្លែត។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាគួរចៀសវាសការប្រើប្រាស់ក្រដាសប្រាក់អំឡុងពេលផ្ទុះវីរុស ដើម្បីទប់ស្កាត់ការឆ្លង។ អង្គការមួយនេះក៏បានបន្ថែមទៀតថាគួរប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចប្រសិនជាអាច ឬក្រោយពីប្រើប្រាស់ក្រដាសប្រាក់ត្រូវលាងដៃឲ្យស្អាត។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
06/05/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ