តួលេខកូវីដ ១៩ ថ្ងៃនេះឆ្លងច្រើន ៥៥៨នាក់ ជាសះស្បើយតិច ឯអ្នកស្លាប់គ្មាននោះទេ
នៅថ្ងៃទី០៦ ឧសភា ២០២១ នេះ កម្ពុជាបន្តរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ៥៥៨នាក់ និងជាជាសះស្បើយ ៤១នាក់ ខណៈអ្នកស្លាប់គ្មាននោះទេ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។

តួលេខឆ្លងកូវីដ ១៩ សរុប កើនដល់ ១៨ ១៧៩នាក់ ក្នុងនោះព្យាបាលសះស្បើយមានចំនួន ៦ ៨៨៤នាក់។