backup og meta

វ៉ាក់សាំងកូវីដ-១៩ ៦ប្រភេទ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2021

    វ៉ាក់សាំងកូវីដ-១៩ ៦ប្រភេទ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

    អង្គការសុខភាពពិភពលោក (WHO) បាន​ទទួល​ស្គាល់​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់ ​នៃ​វ៉ាក់សាំង​កូវីដ-១៩ Sinovac កាល​ពី​ថ្ងៃ​អង្គារ ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ។ ការ​ទទួល​ស្គាល់​នេះ បើក​ផ្លូវ​ឲ្យ​វ៉ាក់សាំង​ទី​២ ដែល​ផលិត​នៅ​ប្រទេស​ចិន ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ បូករួមទាំងវ៉ាក់សាំង Sinovac នេះ មានវ៉ាក់សាំង​កូវីដ-១៩ ចំនួន ៦ប្រភេទហើយ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

    ទីភ្នាក់ងារ​ផ្នែក​សុខភាព​របស់​អង្គការ​សហប្រជាជាតិ (The UN Health Agency) បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​វ៉ាក់សាំង ​Sinovac​ ក្រោយ​ទទួល​ស្គាល់​ថា វ៉ាក់សាំង ​Sinovac បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សុវត្ថិភាព ផលិតភាព និង​ផលិតកម្ម។

    គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា កន្លងមក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្ដល់​ការ​ចុះ​បញ្ជី​ការ​ប្រើ​ប្រាស់​បន្ទាន់​ដល់​វ៉ាក់សាំង​កូវីដ-១៩​ចំនួន ​៥ ​ប្រភេទ​ទៀត រួម​មាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំង​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េ​ខាងត្បូង) និង Sinopharm ​ជា​វ៉ាក់សាំង​ដំបូង​ផលិត​ដោយ​ប្រទេស​ចិន ដែល​ទទួល​ស្គាល់​ដោយ ​WHO

    យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ AFP វ៉ាក់សាំង​ Sinovac កំពុង​ចរាចរណ៍​ឲ្យ​ចាក់​ការពារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ប្រទេស​ចំនួន ២២ ជុំ​វិញ​ពិភពលោក​ក្នុង​នោះ​មាន ប្រទេស​ថៃ ឥណ្ឌូណេស៊ី ប្រេស៊ីល កម្ពុជា និង​ប្រទេស​ដទៃ​ទៀត។

    វ៉ាក់សាំងកូវីដ-១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម