backup og meta

វីរុសបំប្លែងថ្មីប្រភេទ B.1.617 ទើបរកឃើញនៅកម្ពុជា មានឥទ្ធិលពលខ្លាំងប៉ុនណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 11, 2021

    វីរុសបំប្លែងថ្មីប្រភេទ B.1.617 ទើបរកឃើញនៅកម្ពុជា មានឥទ្ធិលពលខ្លាំងប៉ុនណា?

    កាល​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​ឃើញ​វីរុស​បំប្លែង ប្រភេទ B.1.617 លើ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ចំនួន ៣នាក់។ តើ​ឥទ្ធិពល​របស់​វីរុស​បំប្លែង​ថ្មី​នេះ​ខុស​ប្លែក​ពី​វីរុស​ពី​មុន​បែប​ណា​ខ្លះ?

    លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា វីរុស​កូវីដ ១៩ ពីមុន និង​វីរុស​បំប្លែង​មាន​ទ្រង់​ទ្រាយ​ប្រហាក់​ប្រហែល​គ្នា តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ពី​ភាព​ខុស​គ្នា​នោះ គឺ​ Spike ​ប្រូតេអ៊ីន​របស់​វីរុស (បន្លាៗ​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន)។

    លោក​ជំទាវ​បាន​បញ្ជាក់​ថា វីរុស​កូវីដ ១៩ មិន​ទាន់​បំប្លែង​ខ្លួន Spike ​​ប្រូតេអ៊ីន​មានស​ភាព​រឹង ពិបាក​​ក្នុង​វាយ​លុកទៅ​ក្នុង​សរីរាង្គ​របស់​មនុស្ស​យើង តាម​រយៈ​ផ្លូវ​ដង្ហើម។

    ផ្ទុយ​ទៅ​វិញ​នៅ​ពេល​វីរុស​នេះ​បំប្លែង​ខ្លួន​ថ្មី Spike ​ប្រូតេអ៊ីន​ប្រែប្រួល មាន​សភាព​ទន់ ងាយ​ស្រួល​បញ្រ្ជៀត​ខ្លួន​ចូល​ទៅ​ក្នុង​កោសិកា​មនុស្ស​យើង។ ឯ​ល្បឿន​នៃ​ការ​ចម្លង​វិញ អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ ដោយសារ​វីរុស​បំប្លែង​ថ្មី​នេះ​លឿន ងាយ​នឹង​ចូល​ទៅ​ក្នុង​សរីរាង្គ​របស់​មនុស្ស។

    មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី ប្រភេទ B.1.617 ៤​ករណី​ហើយ ដែល ១​ករណី​តាម​រយៈ​ជើង​ហោះ​ហើរ​ពី​បរទេស តាំង​ពី​ខែ​មេសា ២០២១ និង​បាន​ព្យាបាលអ្នកជំងឺ​ជា​សះ​ស្បើយ​ដែរ និង​ថ្មីៗ​នេះ ៣ករណី​ទៀត​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ។

    វីរុស​បំប្លែង​ថ្មី ប្រភេទ B.I.617 ជា​មេរោគ​ដែល​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ​គេ​បាន​រក​ឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន ៧ នៅក្នុង​តំបន់​អាស៊ាន​ ក្នុង​នោះ​មាន​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​ប្រទេស​កម្ពុជា រួម​ទាំង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​លើ​ពិភពលោក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម