backup og meta

វីរុសកូវីដ-១៩ បំប្លែងថ្មី Delta គួរបារម្ភម៉េចខ្លះ? ចាក់វ៉ាក់សាំងអាចការពារបានកម្រិតណា?

វីរុសកូវីដ-១៩ បំប្លែងថ្មី Delta គួរបារម្ភម៉េចខ្លះ? ចាក់វ៉ាក់សាំងអាចការពារបានកម្រិតណា?

កាល​ពី​ថ្ងៃ​ទី ១៨ មិថុនា ២០២១ យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ ឲ្យ​ដឹង​​ថា កម្ពុជា​បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.617-2 (Delta) លើ​អ្នក​ដំណើរ​ចំនួន ៧នាក់។ តើ​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta គួរ​បារម្ភម៉េច​ខ្លះ? ចាក់​វ៉ាក់សាំង​អាច​ការពារ​បានកម្រិត​ណា?

ប្រធានផ្នែកវិទ្យាសាស្ត្រ នៃ​អង្គការ​សុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បាន​ប្រកាស​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី Delta (ប្រភពចេញពីប្រទេសឥណ្ឌា)  កំពុង​ក្លាយ​ជា​វីរុស​វាយលុក​ពាស​ពេញ​ពិភពលោក​ហើយ។ អ្នកវិទ្យាសាស្ត្រកំពុងមានការព្រួយបារម្ភប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ លើវីរុស​បំប្លែង Delta នេះ។

លោក​ស្រី​បន្ត​ថា វីរុស​បំប្លែង ​Delta អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​លឿន និង​មាន​ភាព​កាច​សហាវ​ជាង​វីរុស​កូវីដ-១៩​ ដើម ហើយ​វា​ក៏​ត្រូវ​បាន​សន្មត​ថា​ជា​វីរុស​បំប្លែង​ទី​៤ ដែល​អង្គការ​សុខភាព​ពិភព​លោក​ព្រួយ​បារម្ភ និង​តាម​ដាន​វីរុស​នេះ​ឲ្យ​បាន​ហ្មត់ចត់។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) ក៏​បាន​ចាត់​ទុក​វីរុស​បំប្លែង​ Delta នេះ​ថា ជា​វីរុសបំប្លែង​គួរ​ឲ្យ​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​អង្គារ ទី​២២ មិថុនា ២០២១។

ការ​សិក្សា​ពី​វីរុស Delta ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន វ៉ាក់សាំង​គ្រប់​ដូស ឬ​២ដូស​មាន​ប្រសិទ្ធភាព​យ៉ាង​ហោច ៨៨% បង្ការ​មិន​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារវីរុស​កូវីដ-១៩ ឬ​វីរុស​បំប្លែង​ថ្មី Delta។ ប៉ុន្តែមនុស្ស​ដែល​ចាក់​វ៉ាក់សាំង​តែ​មួយ​ដូស មាន​ប្រសិទ្ធភាព​ត្រឹម​តែ ​៣៣​% ការពារ​ខ្លួន​ពីវីរុស​កូវីដ-១៩  ឬ​វីរុស​បំប្លែង​ថ្មី Delta​ ប៉ុណ្ណោះ។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បុគ្គល​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​បុគ្គល​ដែល​បាន​ចាក់​ហើយ តែ​ឆ្លង​អំឡុង​ពេល​២-៣សប្ដាហ៍ ដែល​រាងកាយ​មិន​ទាន់​មាន​អង់ទីករ​ការពារ​ខ្លាំង​ក្លា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត Vivek Cherian ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទីក្រុង Baltimore សហរដ្ឋអាមេរិក យល់ថា យើង​មិន​គួរ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ថា វា​ជា​រឿង​កម្រ​ដែល​អ្នក​បាន​ចាក់​វ៉ាក់សាំង​២ដូស​រួច នៅ​តែ​ឆ្លងវីរុស​កូវីដ-១៩។ លោកបាន​ឲ្យ​ដឹង​ទៀត​ថា បែប​នេះ​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​ CDC អាមេរិក​ បង្ហាញ​ថា​ក្នុង​ចំណោម​ប្រជាជន​អាមេរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​មាន​តែ ០.០១​% ប៉ុណ្ណោះ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ វីរុស​កូវីដ-១៩។

ប៉ុន្តែ បើ​តាម​លោក ​Bob Watcher ប្រធាន​នាយកដ្ឋាន​ឱសថ​នៃ​សាកលវិទ្យាល័យ California ក្នុង​ទីក្រុង​ San Francisco សហរដ្ឋអាមេរិក ​បារម្ភ​ថា មនុស្ស​មាន​វ័យ​ចំណាស់ (អាយុ៨០ឡើង) ឬ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ នឹង​ត្រូវ​ប្រឈម​​គ្រោះថ្នាក់​ខ្លាំង​ជាង​មនុស្ស​ទូទៅ ក្នុង​ករណី​ឆ្លង​វីរុស​បំប្លែង Delta ទោះ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​ក៏​ដោយ។

covid-19

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cdc.gov/coronavirus/2019-ncov/variants/variant-info.html

https://www.businessinsider.com/delta-coronavirus-variant-strongest-threat-vaccinated-people-2021-6

https://www.news18.com/news/india/vaccines-losing-effect-against-delta-variant-who-official-warns-of-constellation-of-mutations-3876635.html

កំណែ​ប្រែបច្ចុប្បន្ន

23/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

អ្នកកើតទឹកនោមផ្អែម ចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម