តួលេខឆ្លងថយចុះបន្តិចប៉ុណ្ណោះ តែចំនួនអ្នកស្លាប់ដោយកូវីដវិញកើនខ្ពស់ខ្លាំង
ស្ថានភាពជំងឺកូវីដ ១៩ នៅថ្ងៃទី២៨ មិថុនា ២០២១ តួលេខឆ្លងនៅប្រទេសកម្ពុជាយើងមានការថយចុះបន្តិច គឺរកឃើញវិជ្ជមានចំនួន ៧២៣នាក់ ជាសះស្បើយ ៧០៩នាក់ ខណៈចំនួនអ្នកស្លាប់មានការកើនឡើង គឺ ១៩នាក់។

– សរុបតួលេខឆ្លងកូវីដ ១៩ ទូទាំងប្រទេស៖ ៤៩ ២២៥នាក់
– ជាសះស្បើយ៖ ៤៣ ៤៧៣នាក់
– ស្លាប់៖ ៥៧៥នាក់