backup og meta

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទដំណើរការផ្សារអូឡាំពិក ១៤ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2021

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទដំណើរការផ្សារអូឡាំពិក ១៤ថ្ងៃ

    នៅរសៀល​ថ្ងៃទី២ កក្កដា ២០២១ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឡាំពិក​រយៈពេល ១៤ថ្ងៃ ពីថ្ងៃទី០៣-១៦ កក្កដា ២០២១ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

    ក្នុង​ប្រការ២ នៃ​សេចក្តី​សម្រេចរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចែង​ថា សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើ​ម្បី​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវតាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

    ការ​ប្រកាស​បិទ​ផ្សារ​អូឡាំពិក​នេះ ធ្វើ​ឡើង​បន្ទាប់​រក​ឃើញ​អាជីវករ និង​សន្តិសុខ តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ជា​បន្ត​បន្ទាប់ ដោយ​គ្រាន់​តែអាជីវករ​ និង​​សន្តិសុខ  ៤៥នាក់ ដែល​​បាន​​យក​​សំណាក​​កាល​​ពី​យប់ថ្ងៃទី១ មិថុនា ២០២១ រក​ឃើញ​វិជ្ជមាន ១៨នាក់ុំ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម