backup og meta

កត់ចំណាំ! អាការៈមួយនេះជារោគសញ្ញាគ្រោះថ្នាក់បំផុតនៃជំងឺកូវីដ ១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 06, 2021

    កត់ចំណាំ! អាការៈមួយនេះជារោគសញ្ញាគ្រោះថ្នាក់បំផុតនៃជំងឺកូវីដ ១៩

    តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​ច្រើន យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា រោគ​សញ្ញា​សំខាន់ៗ​នៃ​ជំងឺ​កូវីដ ១៩ រួមមាន គ្រុនក្តៅ ក្អក ឈឺ​បំពង់ក អស់​កម្លាំង ហត់​ពិបាក​ដក​ដង្ហើម​ជា​ដើម។ ក្នុង​ចំណោម​រោគ​សញ្ញា​ជំងឺ​កូវីដ ១៩ ទាំង​អស់​ខាង​លើ តើ​អាការៈ​ណាមួយ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​បំផុត​នោះ?

    ក្នុង​វីដេអូ​អប់រំ អំពី​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅផ្ទះ របស់​ក្រសួង​សុខា​ភិបាល​បាន​ពន្យល់ថា គ្រុន​ក្តៅ ក្អក ឈឺ​បំពង់ក និង​អស់កម្លាំង គឺ​សុទ្ធ​សឹង​តែ​រោគ​សញ្ញា​ជំងឺកូវីដ ១៩ ទាំងអស់ ប៉ុន្តែ​សញ្ញា​គ្រោះថ្នាក់​បំផុត​នោះ គឺ​ ពិបាក​ដក​ដង្ហើម

    ស្រប​ពេល​បច្ចុប្បន្ន​នេះ បុគ្គល​ដែល​វិជ្ជមាន​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​មួយ​ចំនួន ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​ព្យាបាល​នៅ​ផ្ទះ​បាន។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​កូវីដ ១៩ មាន​រោគ​សញ្ញា​កាន់​ធ្ងន់ធ្ងរ​ដូច​ការ​ពន្យល់​ខាង​លើ ត្រូវ​ស្វែង​រក​ជំនួយ ដោយ​ទាក់​ទង​ទៅ​ក្រុមគ្រូពេទ្យ​ដែល​ថែទាំ​អ្នក​ជំងឺ ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥។

    គិត​មក​ត្រឹមថ្ងៃ​ទី០៤ កក្កដា ២០២១ ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ៥៥ ១៨៧នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៧ ៣៨៦នាក់ និង​មាន​អ្នក​ស្លាប់ ៧៤៨នាក់

    រោគសញ្ញាជំងឺកូវីដ

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម