គិតត្រឹមថ្ងៃទី០៧ កក្កដា ២០២១នេះក្រសួងសុខាភិបាលកម្ពុជាបានផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤ ប្រភេទ។ នេះតាមការបញ្ជាករបស់ក្រសួងសុខាភិបាល នៅក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩។
១. ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE
២. ROCHE SARS-CoV-2 Rapid Antigen Test 25T
៣. STANDARD Q COVID-19 Ag Test
៤. INDICAID COVID-19 Rapid Antigen Test
នៅក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានពន្យល់ថា ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅលើពិភពលោក រួមទាំងឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលប្រើប្រាស់នៅកម្ពុជាផង សុទ្ធតែមានចំណុចខ្សោយមួយ គឺមានករណី “False Negative” មានន័យថា មានអ្នកផ្ទុកមេរោគកូវីដ-១៩ មួយចំនួនតូច ដែលឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រកមិនឃើញ ហើយចេញលទ្ធផលអវិជ្ជមានទៅវិញ។
ទោះបីជាបែបនេះក្តីឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទាំងនោះ គឺជាឧបករណ៍យុទ្ធសាស្ត្រដែលអាចជួយកាត់ផ្តាច់ខ្សែបណ្តាញចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានអត្ថប្រយោជន៍ច្រើនទៀត។
[embed-health-tool-bmi]