កូវីដ ១៩៖ ចំនួនឆ្លងថយចុះបន្តិច តែករណីនាំចូលពីក្រៅមានជិត ៥០០នាក់
ស្ថានភាពជំងឺកូវីដ ១៩ នៅថ្ងៃទី២៥ កក្កដា ២០២១ នេះ ចំនួនឆ្លងហាក់ថយចុះបន្តិច មកនៅត្រឹម ៧៧៨ករណី ក្នុងនោះមាន ៤៧៥នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ ចំណែកអ្នកជាសះស្បើយវិញមាន ៦៨៦ករណី និងស្លាប់ ២២នាក់។

– សរុបតួលេខឆ្លងកូវីដ-១៩ ទូទាំងប្រទេស៖ ៧៣ ៧០១នាក់
– ជាសះស្បើយ៖ ៦៥ ៩៥០នាក់
– ស្លាប់៖ ១ ៣០៥នាក់