backup og meta

កត្តា​៤​យ៉ាង ធ្វើឲ្យស្ត្រី​មាន​ហានិភ័យ​ខ្ពស់​​​កើត​ជំងឺ​កូវីដ-១៩​ ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​៤​យ៉ាង ធ្វើឲ្យស្ត្រី​មាន​ហានិភ័យ​ខ្ពស់​​​កើត​ជំងឺ​កូវីដ-១៩​ ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្ត្រី​មួយ​ចំនួន​ងាយ​នឹង​ប្រឈម​ការ​កើត​ជំងឺ​កូវីដ​-១៩​ធ្ងន់ធ្ងរ​ និង​​​​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាង​អ្នក​ដទៃ​​ទៀត​​ ប្រសិនបើ​ពួក​គេ​ស្ថិត​នៅ​ក្នុង​លក្ខខ័ណ្ឌ​​​សុខភាព​ទាំង​​ប៉ុន្មាន​នេះ​។

ជំងឺ​កូវីដ​-១៩​ កើត​ឡើង​ចំពោះ​ស្ត្រី​

ស្រី​ៗ​យើង​មិន​ងាយ​នឹង​ឆ្លង​មេរោគ​ឡើយ បើ​ប្រៀបធៀប​នឹង​បុរស នេះ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​​ខុស​គ្នា​ អ័រម៉ូន​Steroid និង​វត្តមាន​នៃ​ក្រូម៉ូសូម​ X ​ពីរ​។ លើស​ពី​នេះ​ ជា​ទូទៅ​ស្រី​ៗ​ផលិត​កម្រិត​អង់ទីករ​ខ្ពស់​ ដែល​បន្សល់​នៅ​ក្នុង​ចរន្ត​ឈាម​បាន​​យូរ​ ក៏​ដូចជា​កម្រិត​​សកម្ម​នៃ​កោសិកា​ភាព​ស៊ាំ​ខ្ពស់​​​​ជាង​បុរស​។​

យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ បុរស​មាន​ហានិភ័យ​​ខ្ពស់​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ និង​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ ព្រម​ទាំង​អាច​បាត់បង់​ជីវិត​​ជាង​ស្ត្រី​។ កម្រិត​អ័រម៉ូន​Testosterone របស់​បុរស​ជា​កត្តា​មួយ​ដែល​​ធ្វើ​ឲ្យ​បុរស​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​។​ យ៉ាង​ណា​មិញ​ ​ស្រី​ៗ​ក៏​​ងាយ​ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ ព្រម​ទាំង​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដូច​គ្នា​​ ប្រសិនបើ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​សុខភាព​ទាំង​នេះ​។

១. ធាត់​ជ្រុល​

ជាក់​ស្ដែង​ ការ​ធាត់​ជ្រុល​អាច​កំណត់​ថា​ ជា​កត្តា​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​កូវីដ-​១៩​​​ធ្ងន់ធ្ងរ​ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​​។ ទន្ទឹម​នឹង​នេះ​ដែរ​ ​ភាព​ធាត់​ចំពោះ​បុរស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ធ្ងន់ធ្ងរ​ជាង​ស្ត្រី​ទៅ​ទៀត​។

២. ជំងឺ​រ៉ាំរ៉ៃ

ស្ត្រី​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​បេះដូង​ សួត​ ទឹក​នោម​ផ្អែម​ មហារីក​ និង​ជំងឺ​ដទៃ​ទៀត​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​កូវីដ​-១៩​ធ្ងន់ធ្ងរ​ និង​អាច​គ្រោះថ្នាក់​ដល់​អាយុ​​ជីវិត​ ជាង​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​។

៣. មាន​ផ្ទៃពោះ​

យោង​តាម​ទិន្នន័យ​បាន​បង្ហាញ​ថា​​ស្ត្រី​ពពោះ​ងាយ​កើត​​ជំងឺ​កូវីដ​-​១៩​កម្រិត​ធ្ងន់ធ្ងរ​ និង​​អត្រា​មរណភាព​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ផ្ទៃពោះ​។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​កូវីដ​-​១៩​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​ពពោះ​ដែល​មាន​អាយុ​ច្រើន​ លើស​ទម្ងន់​ ឬ​មាន​បញ្ហា​សុខភាព​ពី​មុន​មក​ដូចជា​ជំងឺ​លើស​ឈាម​ និង​ទឹក​នោម​ផ្អែម​។ ម្យ៉ាង​វិញ​ទៀត ស្ត្រី​ដែល​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​អំឡុង​ពេល​ពពោះ​ ក៏​មាន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ផង​ដែរ​។

ពពោះ

៤. កត្តា​អាយុ​

ជាមួយ​គ្នា​នេះ​ដែរ​ បើ​ប្រៀបធៀប​នឹង​ស្ត្រី​វ័យ​ក្មេង ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត បន្ទាប់​ពី​ឆ្លង​ជំងឺ​កូវីដ​-១៩​។​ កត្តា​នេះ​កើត​ឡើង​​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ ដែល​​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេង​ៗ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Factors That Can Put Women At Higher Risk For Severe Illness From COVID-19

https://www.thehealthsite.com/photo-gallery/5-factors-that-can-put-women-at-higher-risk-for-severe-illness-from-covid-19-828227/age-9-828233/

Coronavirus and COVID-19: Who is at higher risk?

https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-and-covid19-who-is-at-higher-risk

Risk Factors for Illness Severity Among Pregnant Women With Confirmed Severe Acute Respiratory Syndrome Coronavirus 2 Infection

https://academic.oup.com/cid/article/73/Supplement_1/S17/6280195

កំណែ​ប្រែបច្ចុប្បន្ន

30/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម