ស្ត្រីមួយចំនួនងាយនឹងប្រឈមការកើតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតជាងអ្នកដទៃទៀត ប្រសិនបើពួកគេស្ថិតនៅក្នុងលក្ខខ័ណ្ឌសុខភាពទាំងប៉ុន្មាននេះ។
ស្ត្រីមួយចំនួនងាយនឹងប្រឈមការកើតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតជាងអ្នកដទៃទៀត ប្រសិនបើពួកគេស្ថិតនៅក្នុងលក្ខខ័ណ្ឌសុខភាពទាំងប៉ុន្មាននេះ។

ស្រីៗយើងមិនងាយនឹងឆ្លងមេរោគឡើយ បើប្រៀបធៀបនឹងបុរស នេះដោយសារតែប្រព័ន្ធភាពស៊ាំខុសគ្នា អ័រម៉ូនSteroid និងវត្តមាននៃក្រូម៉ូសូម X ពីរ។ លើសពីនេះ ជាទូទៅស្រីៗផលិតកម្រិតអង់ទីករខ្ពស់ ដែលបន្សល់នៅក្នុងចរន្តឈាមបានយូរ ក៏ដូចជាកម្រិតសកម្មនៃកោសិកាភាពស៊ាំខ្ពស់ជាងបុរស។
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា បុរសមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រមទាំងអាចបាត់បង់ជីវិតជាងស្ត្រី។ កម្រិតអ័រម៉ូនTestosterone របស់បុរសជាកត្តាមួយដែលធ្វើឲ្យបុរសងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ យ៉ាងណាមិញ ស្រីៗក៏ងាយប្រឈមនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រមទាំងអាចគ្រោះថ្នាក់ដល់អាយុជីវិតដូចគ្នា ប្រសិនបើស្ថិតនៅក្នុងលក្ខខណ្ឌសុខភាពទាំងនេះ។
ជាក់ស្ដែង ការធាត់ជ្រុលអាចកំណត់ថា ជាកត្តាហានិភ័យនៃការកើតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិត។ ទន្ទឹមនឹងនេះដែរ ភាពធាត់ចំពោះបុរសមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងស្ត្រីទៅទៀត។
ស្ត្រីដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង សួត ទឹកនោមផ្អែម មហារីក និងជំងឺដទៃទៀតមានហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លងកូវីដ-១៩ធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់អាយុជីវិត ជាងស្ត្រីដែលមានសុខភាពល្អ។
យោងតាមទិន្នន័យបានបង្ហាញថាស្ត្រីពពោះងាយកើតជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ និងអត្រាមរណភាព បើប្រៀបធៀបទៅនឹងអ្នកដែលមិនមានផ្ទៃពោះ។ ហានិភ័យនៃការកើតជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរចំពោះស្ត្រីពពោះដែលមានអាយុច្រើន លើសទម្ងន់ ឬមានបញ្ហាសុខភាពពីមុនមកដូចជាជំងឺលើសឈាម និងទឹកនោមផ្អែម។ ម្យ៉ាងវិញទៀត ស្ត្រីដែលឆ្លងជំងឺកូវីដ-១៩នៅអំឡុងពេលពពោះ ក៏មានហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែផងដែរ។

ជាមួយគ្នានេះដែរ បើប្រៀបធៀបនឹងស្ត្រីវ័យក្មេង ស្ត្រីដែលមានវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។ កត្តានេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ ដែលធ្វើឲ្យរាងកាយពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
5 Factors That Can Put Women At Higher Risk For Severe Illness From COVID-19
https://www.thehealthsite.com/photo-gallery/5-factors-that-can-put-women-at-higher-risk-for-severe-illness-from-covid-19-828227/age-9-828233/
Coronavirus and COVID-19: Who is at higher risk?
https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-and-covid19-who-is-at-higher-risk
Risk Factors for Illness Severity Among Pregnant Women With Confirmed Severe Acute Respiratory Syndrome Coronavirus 2 Infection
https://academic.oup.com/cid/article/73/Supplement_1/S17/6280195
កំណែប្រែបច្ចុប្បន្ន
30/07/2021
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ