brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

សង្ស័យមានការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើអាជីវករផ្សារសិនជូរីផ្លាហ្សា

សង្ស័យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រភេទ​បំប្លែង​ថ្មី ប្រភេទ Delta លើ​អាជីករ​ផ្សារ​សិនជូរី​ផ្លាហ្សា នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ផេក​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ។

សង្ស័យមានការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើអាជីវករផ្សារសិនជូរីផ្លាហ្សា

ចំពោះ​មូលហេតុ​នាំ​ឲ្យ​មាន​ករណី​សង្ស័យ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta លើ​អាជីករ​ផ្សារ​សិនជូរីផ្លាហ្សា នោះ ដោយសារ​អ្នក​ជំងឺ​វិជ្ជមាន​វីរុស​បំប្លែងថ្មី ប្រភេទ Delta ផ្តល់ព័ត៌មានថា ខ្លួនបាន​ទៅ​ផ្សារ​ខាង​លើ ដើម្បី​ទិញ​ម្ហូបអាហារ។

បើ​តាម​ការ​ Live លើ​ផេក​រដ្ឋបាល​ខណ្ឌពោធិ៍សែនជ័យ ព្រឹក​នេះ TYDA – គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ កំពុង​តែ​យក​សំណាក​លើ​អាជីវករ ផ្សារសិនជូរីផ្លាហ្សា តែ​លទ្ធផល​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 03/08/2021