backup og meta

វីរុស​បំប្លែង Delta បង្កឲ្យមាន​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ស្ត្រី​ពពោះ

វីរុស​បំប្លែង Delta បង្កឲ្យមាន​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ស្ត្រី​ពពោះ

ស្ត្រីពពោះ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ក្រោយឆ្លងវីរុសបំប្លែង Delta ដែល​ទាមទារ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​បំពាក់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​តំបន់​ក្នុង​ទីក្រុង Austin រដ្ឋ​Texas សហរដ្ឋ​អាមេរិក។

វេជ្ជបណ្ឌិត Jessica Ehrig ប្រធាន​ផ្នែក​សម្ភព​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Baylor Scott បាន​ឲ្យ​ដឹង​ទៀត​ថា វីរុស​បំប្លែង Delta​ នេះ​កំពុង​ជះ​ឥទ្ធិពល​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​កាន់​តែ​ធ្ងន់ធ្ងរ។ ម៉ាក់​ៗ​ពពោះ​ដែល​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​អំឡុង​ពេល​រាតត្បាត​វីរុស​បំប្លែង Delta ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយ​អាការៈ​ធ្ងន់ធ្ងរ ក្នុង​ករណី​ខ្លះ​អាច​ត្រូវ​បញ្ជូន​ចូល​បន្ទប់ ICU ដើម្បី​ព្យាបាល។ ក្រុម​គ្រូពេទ្យ​ក៏​សង្កេត​ឃើញ​ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​បំប្លែង Delta ជួប​ផល​ពិបាក​មួយ​ចំនួន​ដូច​ជា៖

បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត Kimberly DeStefano នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ North Austin St. ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង​វីរុស​បំប្លែង Delta គឺ​ជា​ក្រុម​មនុស្ស​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩។

ហេតុ​នេះ​ហើយ វេជ្ជបណ្ឌិត​រូប​នេះ ជំរុញ​ឲ្យ​វ៉ាក់សាំង​កូវីដ-១៩ ​អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ពពោះ និង​ឲ្យ​ម៉ាក់​ៗ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត និង​លាង​ដៃ​ឲ្យ​ស្អាត​ជានិច្ច​ជាមួយ​ជែល និង​អាល់កុល​លាង​ដៃ ឬ​សាប៊ូ និង​ទឹក​ស្អាត។

វីរុស​បំប្លែង Delta

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

More Pregnant Women Are Hospitalized With Severe COVID-19 Symptoms As Delta Variant Surges, Central Texas Doctors Say https://www.kut.org/covid-19/2021-08-02/austin-public-health-severe-symptoms-among-pregnant-women-covid-19-delta-variant

Pregnant women more likely to be hospitalised with Delta Covid variant  https://www.pulsetoday.co.uk/news/coronavirus/rising-covid-admissions-among-pregnant-women-as-study-reveals-delta-severity/

Austin-area unvaccinated pregnant women increasingly hospitalized with delta variant, maternal death risk high https://www.kxan.com/news/coronavirus/variants-effect-on-pregnant-women-to-be-discussed-by-area-health-experts-at-1030-a-m/

កំណែ​ប្រែបច្ចុប្បន្ន

04/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

សំណួរម៉ាក់ៗឆ្ងល់ច្រើន បំបៅដោះកូនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?

វ៉ាក់សាំងកូវីដ-១៩ អាចទប់ទល់នឹងវីរុសបំប្លែង Deltaបានដល់កម្រិតណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម