នៅថ្ងៃទី ០៤ និង០៥ ខែសីហា ២០២១ ក្រសួងសុខាភិបាលបានរកឃើញករណីវីរុសបំប្លែង Delta ចំនួន ៦៧ ករណីបន្ថែមទៀត បណ្ដាលឲ្យករណីសរុបចំនួនឆ្លងនៃវីរុសបំប្លែង Delta ឡើងដល់ ៣២៧ ករណី។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី ០៦ ខែសីហា ២០២១នេះ ឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុស Deltaថ្ងៃទី០២ សីហា នៅកម្ពុជាលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ៣១នាក់ (ស្រី ១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែ រាជធានីភ្នំពេញ ១នាក់ (ប្រុស)។
ចំណែកនៅថ្ងៃទី ០៥ ខែសីហា ប្រទេសកម្ពុជា បានរកឃើញវីរុសបំប្លែង Deltaលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ២នាក់ និងលើប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី ១០នាក់) និងពលករមកពីប្រទេសថៃចំនួន ៩នាក់ (ស្រី ៦នាក់)។
[embed-health-tool-bmi]