backup og meta

ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 19, 2021

    ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង

    មាន​ការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ច្រើន​ពី​ផល​រំខាន​ខ្លាំង នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ​ដូស​ជំរុញ ដែល​មាន​ការ​ខុស​ប្លែក​ពី​ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬទី២។

    ស្រាយ​​ចម្ងល់​​ខាង​លើ​នេះ លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ គឺ​ចាក់​វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​ប្រទេស​អង់គ្លេស និង​ជប៉ុន ដោយ​វ៉ាក់សាំង​ទាំង​នេះ​ប្រើប្រាស់​វីរុស​ដើម្បី​ផលិត​ចេញ​ជា​វ៉ាក់សាំង។

    លោក​ជំទាវ​បាន​បន្ត​ថា ជា​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ប្រតិកម្ម​ឆ្លើយតប ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់​កម្លាំង​ជាដើម ហើយ​ប្រតិកម្ម​ឆ្លើយ​តប ឬ​ផល​រំខាន​នោះ​ក៏​ខុស​គ្នា​ទៅ​តាម​ប្រភេទ​វ៉ាក់សាំង​នីមួយៗដែរ។ បើ​មាន​ផល​រំខាន​ទាំង​អស់​នោះ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រួច លោក​ជំទា​វថា កុំ​មាន​ការ​ព្រួយ​បារម្ភ​អី ដោយសារ​តែ​វ៉ាក់សាំង​ធ្វើការ​ជាមួយ​សរីរាង្គ ហើយ​សរីរាង្គ​ធ្វើការ​ជាមួយ​វ៉ាក់សាំង​វិញ ដោយ​ផល​រំខាន​ទាំងនោះ​នឹង​បាត់​ទៅ​វិញ ក្នុងរយៈពេល​ពេល​យ៉ាងយូរ ៣ថ្ងៃ​ប៉ុណ្ណោះ (២៤ម៉ោង ទៅ៧២ម៉ោង)។

    “មានន័យថា ២៤ម៉ោងដំបូង ជាពេលវេលាដែលកំពុងតែយូកយ៉ាក់ ក្រឡុកក្រឡាក់គ្នា ធ្វើការជាមួយគ្នា បែកញើសផងអីផង ធ្វើឲ្យប្រតិកម្ម ប៉ុន្តែបន្ទាន់ពី១ថ្ងៃហ្នឹងទៅស្ថានភាពមានការថយចុះហើយ ចាប់ពីថ្ងៃទី២ទៅស្រួលឡើងវិញ យ៉ាងច្រើននៅអស់កម្លាំងអីតិចតួចប៉ុណ្ណឹងឯង”។

    ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ជំទា​វអ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូបនេះ ណែនាំ​ឲ្យ​អ្នក​ចាក់វ៉ាក់​សាំង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ កុំសំងំនៅផ្ទះ ប្រសិន​បើ​មាន​អាការៈ​ថប់ដង្ហើម ឬ​ដក​ដង្ហើម​ខ្លីៗ។

    ជំទាវ ឱ វណ្ណឌីន
    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម