backup og meta

សម្រួលអាការៈមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 20, 2021

    សម្រួលអាការៈមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ

    បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ ហើយ​ពេល​យើង​ចាក់​ វ៉ាក់សាំង​ដូស​ទី៣ (វ៉ាក់សាំង AstraZeneca) សង្កេត​ឃើញ​ថា​មាន​ផល​រំខាន​ធ្ងន់​ជាង​វ៉ាក់សាំង​មុនៗ បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង។

    អស់​កម្លាំង ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​តាម​សន្លាក់ ចង្អោរ ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) ជា​រោគ​សញ្ញា​ទូទៅ​នៃ​ផល​រំខាន​របស់​វ៉ាក់សាំង​ដូស​ទី៣ ដែល​គ្នា​យើង​ភាគ​ច្រើន​ចាក់​ហើយ មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​ជាង​វ៉ាក់សាំង​ដូស​ទី១ និង​ទី២។

    វិធី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​មុខ​ម្ជុល ឬ​ដៃ​ចាក់

    ១. ស្អំ​កន្សែង​សើម (ត្រូវ​ប្រើ​កន្សែង​ស្អាត) លើ​កន្លែង​ឈឺ​ចុក​ចាប់

    ២. ប្រើ​ដៃ​ដែល​ឈឺ​នោះធ្វើចលនាតិចៗ ឬ​ហាត់​ប្រាណ​សម្រួល​អាការៈ​មិន​ស្រួល

    វិធី​កាត់​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី៣

    ១. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

    ២. ស្លៀក​សម្លៀក​បំពាក់​ស្ដើងៗ​

    ពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ នៅទីនេះ

    ក្នុង​ករណី​ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះកម្តៅដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​លើ​សំបក​ថ្នាំ ឬ​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។

    បើ​យើង​សង្កេត​ឃើញ​ថា​មាន​សញ្ញា​ព្រមាន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​ជា កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ ២-៣​ថ្ងៃ បន្ទាប់​ពី​ចាក់​ថ្នាំ យើង​គួរ​រក​គ្រូពេទ្យ​ពិនិត្យ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម