backup og meta

វីរុសបំប្លែងថ្មី Delta រាលដាលដល់ ២៣ រាជធានី-ខេត្ត មាន២ខេត្តនេះប៉ុណ្ណោះមិនទាន់រកឃើញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 25, 2021

    វីរុសបំប្លែងថ្មី Delta រាលដាលដល់ ២៣ រាជធានី-ខេត្ត មាន២ខេត្តនេះប៉ុណ្ណោះមិនទាន់រកឃើញ

    វីរុស​កូវីដ-១៩ បំប្លែង​ថ្មី ប្រភេទ Delta ពេល​នេះ​បាន​ប៉ះពាល់​ដល់ ២៣​រាជធានី-ខេត្ត​ហើយ លើក​លែង​តែ ២ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ក្រចេះ នៅមិន​ទាន់​រក​ឃើញ​នៅ​ឡើយ។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី​បច្ចុប្បន្នភាពនៃ​ការ​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta។

    យោង​តាម​លទ្ធផល​នៃ​ការវិភាគ​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ តាំង​ពីថ្ងៃទី៣១ ខែមីនា  រហូតដល់ថ្ងៃទី២៤ សីហា ២០២១ នេះ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta សរុប​ចំនួន ១ ៣២៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៥៤នាក់។​

    ក្នុង​នោះ​ចំណោម​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ទាំងអស់​នោះ មាន​លើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះហើរ ពលករ​ខ្មែរ​ត្រលប់​មក​ពីប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​ក្នុង​សហគមន៍ ក្រុម​ហ៊ុនឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម