backup og meta

ទាញម៉ាសដាក់ក្រោមចង្ការួចពាក់វិញ ឬស៊កចូលដៃ ដូចយកមេរោគផ្ទប់ច្រមុះ-មាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 30, 2021

    ទាញម៉ាសដាក់ក្រោមចង្ការួចពាក់វិញ ឬស៊កចូលដៃ ដូចយកមេរោគផ្ទប់ច្រមុះ-មាត់

    ពាក់​ម៉ាស់ គឺ​ជា​រឿង​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ទើប​តែ​ចាប់​ផ្ដើម​ស៊ាំ​ជាមួយ​ក្នុង​រយៈ​ពេល​ជិត ២ឆ្នាំ​នេះ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​គឺ​កូវីដ-១៩។ ទោះ​យ៉ាង​ណា​ក៏​ដោយ​មាន​ទម្លាប់​មួយ​ចំនួន​ដូច​ជា​ការ​ទាញ​ម៉ាស់​ដាក់​ក្រោម​ចង្កា ឬ​ស៊ក​ម៉ាស់​ចូល​ទៅ​ដើម​ដៃ ជា​ទម្លាប់​មិន​ត្រឹម​ត្រូវ អាច​ឲ្យ​មេរោគ​ឆ្លង​ទៅ​លើ​ផ្ទៃ​ម៉ាស​បាន។

    បើ​តាម​វេជ្ជបណ្ឌិត Grace Huang ឯកទេស​ផ្នែក​ទូទៅ​នៃ​គ្លីនិក DTAP ប្រទេស​សឹង្ហបុរី​បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ម៉ាសនៅ​ក្រោម​ចង្កា ឬ​ស៊ក​ចូល​កែង​ដៃ​ជា​ទម្លាប់​អាក្រក់​ក្នុង​ការ​ពាក់​ម៉ាស់ ហើយ​វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​គោល​បំណង​នៃ​ការ​ពាក់​ម៉ាស់ ដើម្បី​ការពារ ឬ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​មក​លើ​យើង​ដែរ។

    បញ្ហា​នៃ​ការ​ពាក់​ម៉ាស់​នៅ​ក្រោម​ចង្កា

    ម៉ាសដែល​ពាក់​រួច​ហើយ​ត្រូវ​បាន​ប៉ះពាល់​ជាមួយ​ដំណកដង្ហើម និង​ទឹក​មាត់ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​របស់​ម៉ាសមាន​លក្ខណៈ​សើម អំណោយ​ផល​សម្រាប់​មេរោគ ដើម្បី​រស់​រាន​មាន​ជីវិត​បាន​យូរ​ជាង​ផ្ទៃ​ស្ងួត។ ចំណែក​ផ្នែក​ខាង​ក្រៅ​នៃ​ម៉ាស​ក៏​ប៉ះពាល់​ជាមួយ​បាក់តេរី វីរុស ឬ​ធូលី​ក្នុង​បរិយាកាស​ខាង​ក្រៅ។ វេជ្ជបណ្ឌិត Huang បន្ត​ថា ការ​ទាញ​ម៉ាស់​ចុះ​មក​ក្រោម​ចង្កា​មាន​ន័យ​ថា ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស​អាច​ប៉ះ​នឹង​មុខ​យើង ពិសេស​នោះ​គឺ​បបូរ​មាត់ បណ្ដាល​ឲ្យ​រាល​ដាល​មេរោគ​ចូល​តាម​មាត់ និង​ផ្ទៃ​មុខ​បាន។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    បញ្ហា​នៃ​ការ​ពាក់​ម៉ាស ឬ​ស៊ក​ម៉ាស់​ចូល​ដៃ

    វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ពេល​យើង​ដោះ​ម៉ាស​ចេញ ហើយ​ស៊ក​វា​ចូល​ទៅ​កែង​ដៃ ឬ​ដៃ តែ​វា​មិន​ជា​ទង្វើ​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​ទៅ ដើម​ដៃ ឬ​កែង​ដៃ​យើង​អាច​នឹង​ប៉ះពាល់​ផ្ទៃ​វត្ថុ​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន​ប៉ះ​ពាល់​ដោយ​មិន​បាន​ចាប់​អារម្មណ៍ ហើយ​យក​ម៉ាស់​ទៅ​ស៊ក​ចូល បន្ទាប់​មក​យក​ទៅ​ពាក់​នឹង​ផ្ទៃ​មុខ​វិញ ដូច​អញ្ជើញ​មេរោគ​ឲ្យ​ចូល​ក្នុង​រាងកាយ​ខ្លួន​អ៊ីចឹង។ យក​ល្អ យើង​គួរ​តែ​មាន​កាបូប ឬ​ប្រអប់​ស្អាត​មួយ​សម្រាប់​ទុក​ម៉ាស់​ចូល​ពេល​ចាំ​បាច់ ដើម្បី​ការ​ពារ​ម៉ាស់​ពី​បរិយាកាស​ខាង​ក្រៅ និង​អនុវត្ត​តិចនិក​ដូច​ជា៖

    – លាង​ដៃ​មុន និង​ក្រោយ​​កាន់​ម៉ាស់

    – មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​នឹង​ផ្ទៃ​ម៉ាស់

    – ប្រាកដ​ថា​យើង​អាច​ដក​ដង្ហើម និង​និយាយ​បាន​ស្រួល​ពេល​ពាក់​ម៉ាស់

    – មិន​ត្រូវ​ដោះ​ម៉ាស់​ចេញ​ទី​សាធារណៈ

    – ចំពោះ​ម៉ាស់​ដែល​អាច​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត គួរ​បោក​សម្អាត​មុន​នឹង​ប្រើ​ជា​ថ្មី។ល។

    ពាក់​ម៉ាស់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម