backup og meta

ពេទ្យជួរមុខរៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩

ពេទ្យជួរមុខរៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩

ជំងឺ​កូវីដ-១៩ ដ្បិត​តែ​មាន​អាការៈ​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធំ​ធម្មតា​ដែរ ប៉ុន្តែ​វា​អាច​ឆក់​យក​ជីវិត​យើង​បាន ប្រសិន​បើ​យើង​ឆ្លង​វីរុស​កូរ៉ូណា ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ ចំពោះ​អ្នក​ដែល​មាន​សុខភាព​ខ្សោយ​ទៀត​នោះ កាន់​តែ​ងាយ​ស្រួល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ពេទ្យ​ជួរ​មុខ​នៅសហរដ្ឋអាមេរិក វេជ្ជបណ្ឌិត Karen Gallardo បង្ហាញ​ប្រាប់​ពី ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩។

៧ ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩

ដំណាក់​កាល​ទី១៖ អ្នក​ជំងឺ​មាន​អាការៈ​ខ្សោយ​រយៈ​២-៣ថ្ងៃ​ហើយ ឥឡូវ​នេះ​ចាប់​ផ្ដើម​ពិបាក​ដក​ដង្ហើម​ណាស់ ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ កម្រិត​អុកស៊ីហ្សែន​ក្នុង​ខ្លួន​ទាម​ទារ​ឲ្យ​មាន​ការ​ជំនួយ​ពី​ឧបករណ៍​អុកស៊ីហ្សែន​ពី១-៤លីត្រ/នាទី។ ក្រុម​គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំប្រឆាំងវីរុស (antiviral) ស្តេរ៉យ (steroids) ថ្នាំប្រឆាំងកំណកឈាម (anticoagulants ឬmonoclonal antibodies)។ អ្នក​ជំងឺ​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ថ្ងៃ ព្យាបាល​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​បើ​យើង​អាច​ដក​ដង្ហើម​ដោយ​មិន​មាន​ជំនួយ​ពី​ឧបករណ៍​ផ្ដល់​អុកស៊ីសែនបាន​ធម្មតា ក្រុម​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​បាន។

ដំណាក់​កាល​ទី២៖ ដំណាក់​កាល​នេះ អ្នក​ជំងឺ​កាន់​តែ​ដក​ដង្ហើម​ពិបាក​ទៅ​ៗ មាន​អារម្មណ៍​ដូច​កំពុង​លង់​ទឹក​អ៊ីចឹង។ ការ​ព្យាបាល​លើ​សួត​អាច​ជួយ​ឲ្យ​ធូរ​ស្បើយ​បាន​តិចតួច​ណាស់ ហើយ​តម្រូវ​ការ​នៃ​អុកស៊ីហ្សែន​នឹង​កើន​ឡើង​ពី​៤លីត្រ ទៅ១៥-៤០លីត្រ/នាទី។ សកម្មភាព​តូច​តាច​ដូច​ជា បន្ធូរ​អារម្មណ៍ ងើប​អង្គុយ​ក៏​ធ្វើ​ឲ្យ​ហត់​អស់​កម្លាំង​ដែរ ពិបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ។ កម្រិត​អុកស៊ីសែនក្នុង​ខ្លួន​ធ្លាក់​ចុះ​រាល់​ពេល​យើង​ធ្វើ​សកម្មភាព ពេល​នោះ​គ្រូពេទ្យ​នឹង​បញ្ជូន​ទៅ​កាន់​បន្ទប់ ICU ។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

ដំណាក់​កាល​ទី៣៖ អ្នក​ជំងឺ​ចាប់​ផ្ដើម​​ដក​ដង្ហើមហត់​ខ្លាំង ដើម្បី​បំពេញ​តម្រូវ​ការ​អុកស៊ីហ្សែន​សម្រាប់​រាងកាយ។ គ្រូពេទ្យ​នឹង​បំពាក់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម​ជុំ​វិញ​មុខ​របស់​អ្នក​ជំងឺ ដោយ​ម៉ាស៊ីន​នឹង​ដាក់​សម្ពាធ​ចូល​ទៅ​ក្នុង​សួត ដើម្បី​បើក​សួត ដូច​នេះ​អ្នក​ជំងឺ​នឹង​ទទួល​បាន​អុកស៊ីសែន​គ្រប់​គ្រាន់។​​

ដំណាក់​កាល​ទី៤៖ ការ​ដក​ដង្ហើម​អ្នក​ជំងឺ​កាន់​តែ​ពិបាក​ទៅៗ គ្រូពេទ្យ​អាច​មើល​ដឹង​ថា​អ្នក​ជំងឺ​អស់​កម្លាំង​ខ្លាំង ហើយ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ​ធ្លាក់​ចុះ​នៅ​កម្រិត​ទាប។ ក្រុម​គ្រូពេទ្យ​នឹង​ដាក់​បំពង់​អុកស៊ីហ្សែន លាង​សម្អាត​រាងកាយ និង​ជួយ​ធ្វើ​ចលនា​រាងកាយ។ ប្រសិន​បើ​មើល​ទៅ​មិន​ស្រួល ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខល​ជួប​ក្រុម​គ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រលាញ់ ព្រោះ​វា​អាច​ជា​ពេល​ចុង​ក្រោយ​ដែល​គ្រួសារ​អាច​ឮ​សំឡេង​អ្នក​ជំងឺ។

ដំណាក់កាល​ទី​៥៖ អ្នក​ជំងឺ​ខ្លះ​អាច​រស់​រាន​មាន​ជីវិត​ដល់​ដំណាក់​កាល​ទី​៥ តែ​ជា​អកុសល កម្រិត​អុកស៊ីសែន និង​ស្ថានភាព​ទូទៅ​របស់​អ្នក​ជំងឺ​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ បន្ទាប់​ពី​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ដក​ដង្ហើម​ដោយ​ប្រើ​ជំនួយ​ពី​បំពង់​ខ្យល់ ។ សួត​ដែល​ឆ្លង​មេរោគ​កូវីដ ត្រូវ​ការ​ជំនួយ​ពី​ឧបករណ៍​អុកស៊ីសែន និង​ពេល​វេលា ដើម្បី​ព្យាបាល​ជា​សះ​ស្បើយ​ដូច​ជា​ម៉ាស៊ីន ECMO។ ប៉ុន្តែ ចំពោះ​ម៉ាស៊ីន​នេះ មន្ទីរពេទ្យ​តូចៗ ឬ​ក្នុង​សហគមន៍​មិន​មាន​ម៉ាស៊ីន ​ECMO ទេ។

ដំណាក់​កាល​ទី៦៖ សម្ពាធ​ដែល​ត្រូវ​ការ​ដើម្បី​បើក​សួរ​របស់​អ្នក​ជំងឺ ក្នុង​ដំណាក់​កាល​នេះ​គឺ​ខ្ពស់​ណាស់​ដែល​ខ្យល់​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ប្រហោង​ទ្រូង​បាន ដូច​នេះ​គ្រូពេទ្យ​នឹង​បញ្ចូល​បំពង់​នៅ​ក្នុង​ទ្រូង ដើម្បី​យក​ខ្យល់​ចេញ។ តម្រង​នោម​អ្នក​ជំងឺ​ក៏​លែង​ដំណើរ​កា​ក្នុង​ការ​ច្រោះ​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ។ ​សម្ពាធ​ឈាម​ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ បេះ​ដូង​ក៏​ចាប់​ផ្ដើម​ឈប់​ដើរ ប៉ុន្តែ​គ្រូពេទ្យ​នឹង​ព្យាយាម​ធ្វើ CPR ដើម្បី​ឲ្យ​បេះដូង​លោត​ឡើង​វិញ បើ​មិន​មាន​លទ្ធផល​អ្វី​នោះ ក្រុម​គ្រួសារ​អ្នក​ជំងឺ​នឹង​ត្រូវ​សម្រេច​ចិត្ត​រឿង​ដ៏​លំបាក​មួយ។

ដំណាក់​កាល​ទី៧៖ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​ច្រើន​ដង​ជាមួយ​ក្រុម​គ្រូពេទ្យ​មក ក្រុម​គ្រួសារ​អ្នក​ជំងឺ​នឹង​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​គ្រូពេទ្យ​ដោះ​បំពង់​អុកស៊ីសែនចេញ ហើយ​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​និង​ក្រុម​គ្រួសារ​ខល​ទូរស័ព្ទ ឬ​ Facetime មើល​មុខ នឹង​ស្ដាប់​សំឡេង​ជា​លើក​ចុង​ក្រោយ មុន​នឹង​ដង្ហើម​ធម្មជាតិ​របស់​អ្នក​ជំងឺ​ដាច់​បាត់។

“ពី​មួយ​រលក​ទៅ​មួយ​រលក​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ពិសេស​ឥឡូវ​នេះ​រួម​ផ្សំ​នៃ​ការ​រាលដាល​ពី​វីរុស​បំប្លែង Delta ទៀត​នោះ អ្នក​ជំងឺ​កូវីដ តាំង​ពី​នាំ​ចូល​ដល់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ខ្ញុំ​ឃើញ​ឡើង​ស៊ាំ​ទៅ​ហើយ។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់ ក្រោយ​ធ្លាក់​ខ្លួន​ឈឺ សភាព​ធ្ងន់ធ្ងរ​ភាគ​ច្រើន​ចប់​ត្រឹម​ដំណាក់​កាល​ទី១។’ នេះ​បើ​តាម​វេជ្ជបណ្ឌិត Karen Gallardo ឯកទេស​ផ្លូវ​ដង្ហើម​នៅ​មន្ទីរពេទ្យ​សហគមន៍​នៃ​ស្រុក Ventura ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។

ជំងឺ​កូវីដ-១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Op-Ed: On the front lines, here’s what the seven stages of severe COVID-19 look like https://www.latimes.com/opinion/story/2021-08-26/pandemic-covid-19-stages-vaccination-intensive-care-respiratory-therapist

What the 7 stages of severe COVID-19 look like on the front line https://bangordailynews.com/2021/08/29/opinion/contributors/what-the-7-stages-of-severe-covid-19-look-like-on-the-front-line/

The 7 stages of severe COVID-19 https://www.bedfordgazette.com/the-7-stages-of-severe-covid-19/article_d5a6ba17-e80b-5fae-8e8c-af1234d1d9a9.html

កំណែ​ប្រែបច្ចុប្បន្ន

06/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម