backup og meta

ក្រោយមានករណីឆ្លង ពេទ្យថៃណែនាំ ៣ ក្បាច់ការពារខ្លួនពីវីរុសបំប្លែង Omicron

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 10, 2021

    ក្រោយមានករណីឆ្លង ពេទ្យថៃណែនាំ ៣ ក្បាច់ការពារខ្លួនពីវីរុសបំប្លែង Omicron

    វីរុស​បំប្លែង Omicron កំពុង​បន្ត​រាលដាល​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក សូម្បី​ប្រទេស​ថៃ​ក្បែរ​យើង​ក៏​មាន​យ៉ាង​តិចបី​ករណី​នៃ​វីរុស​បំប្លែង​ថ្មី​នេះ​ដែរ។ យ៉ាង​ណា​មិញ បន្ទាប់​ពីរ​​រក​ឃើញ​ករណី​ដំបូង​ក្នុង​ប្រទេស គ្រូពេទ្យ​ជំនាញ​ថៃ​មួយ​រូប​បាន​ណែនាំ​ពី​វិធានការ​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង​ចុង​ក្រោយ​នេះ។

    អ្នក​ជំនាញ​ខាង​មេរោគ​នៃ​សាកល​វិទ្យាល័យ Chulalongkorn ប្រទេស​ថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បាន​ណែ​នាំ​តាម​រយៈ​ការ​បង្ហោះ​សារ​លើ Facebook ពី​វិធានការ​ដែល​យើង​អាច​អនុវត្ត​ដើម្បី​ត្រៀម​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង​ Omicron ។ វិធានការ​ការពារ​ខ្លួន​ចម្បង​ដែល​លោក​បាន​ណែ​នាំ​មាន​ដូច​ខាង​ក្រោម​នេះ។

    ១. ចាក់​វ៉ាក់សាំង

    ត្បិត​តែ​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ច្រើន​ប្រភេទ​ដែល​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​នឹង​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​វ៉ាក់សាំង​ទាំង​នោះ​អាច​ការពារ​យើង​ពី​វីរុស​បំប្លែង Omicron។ តែ​ថា​វ៉ាក់សាំង​នៅ​តែ​អាច​ការពារ​យើង​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់។ ទិន្នន័យ​ពី​អាហ្វ្រិក​ខាងត្បូង​បង្ហាញ​ថា ៩០ ភាគរយ​នៃ​អ្នក​ជំងឺ ឆ្លង​វីរុស​បំប្លែង Omicron ដែល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ ។

    ២. ធ្វើ​រោគ​វិនិច្ឆ័យ

    ការ​ឆ្លង​គួរ​តែ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​យ៉ាង​ឆាប់​រហ័ស ហើយ​អ្នក​ជំងឺ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ភ្លាមៗ ដើម្បី​គ្រប់គ្រង​ការ​ចម្លង​រាលដាល​ចូល​ជា​សហគមន៍ ។

    ៣. ការពារ

    យើង​គ្រប់​រូប​គួរ​តែ​បន្ត​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រ៉ឹង​នូវ​វិធានការ​បង្ការ​ជំងឺ​កូវីដ ១៩ ដូច​ជា​ការ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ រក្សា​គម្លាត ការ​ពាក់​ម៉ាស ពិសេស​នោះ​គឺ​អនុវត្ត​វិធានការ ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការ​ពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​នានា​មក​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​ជា​ទី​ស្រលាញ់។

    វីរុស​បំប្លែង Omicron

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម