backup og meta

WHO ណែនាំវិធីសាស្រ្ត ៦យ៉ាង ការពារវីរុស​បំប្លែងថ្មី Omicron

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 16, 2021

    WHO ណែនាំវិធីសាស្រ្ត ៦យ៉ាង ការពារវីរុស​បំប្លែងថ្មី Omicron

    បច្ចុប្បន្ន កម្ពុជា​យើង​បាន​រក​ឃើញ​វត្តមាន​វីរុស​បំប្លែង Omicron មួយ​ករណី​ហើយ ជា​ហេតុ​ដែល​យើង​គ្រប់​គ្នា​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ឲ្យ​មែនទែន។ វីរុស​បំប្លែង Omicron មាន​បម្រែបម្រួល​មួយ​ចំនួន​ធំ ហើយ​វា​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​លឿន​ជាង​វីរុស​បំប្លែង​ប្រភេទ Delta​ទៅ​ទៀត។

    ក្បួន​ការពារ​ខ្លួន ៦ ក្បាច់​ណែ​នាំ​ដោយ WHO

    តាម​ពិត​ទៅ មិន​ថា​ជា​ជំងឺ​កូវីដ-១៩​ធម្មតា ឬ​ជា​វីរុស​បំប្លែង​ថ្មី​ៗដូចជា Omicron ​ទេ បើ​យើង​អនុវត្ត​តាម​ការ​ណែនាំ​ប៉ុន្មាន​ខាង​ក្រោម​ឲ្យ​ខ្ជាប់​ខ្ជួន យើង​មិន​​បារម្ភ​ពី​ការ​ឆ្លង ឬ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ៖

    ១. ចាក់​វ៉ាក់សាំង

    ២. ពាក់​ម៉ាស

    ៣. រក្សា​គម្លាត​

    ៤. បើក​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ក្នុង​កន្លែង​បិទ​ជិត

    ៥. រក្សា​អនាម័យ​ឲ្យ​បាន​ល្អ

    ៦. ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ប្រសិន​បើ​មាន​ចេញ​រោគ​សញ្ញា

    កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ​នេះ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ដែរ​ថា​ប្រទេស​ចំនួន ៧៧​ហើយ បាន​រាយ​ការណ៍​ពី​វត្ត​មាន​វីរុស​បំប្លែង​ថ្មី Omicron និង​ថា​អាច​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​អាច​មាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ដែរ គ្រាន់​តែ​មិន​ទាន់​បាន​រក​ឃើញ។

    ទន្ទឹម​នឹង​នេះ ប្រ​ធាន​អង្គការ​សុខ​ភាព​ពិភព​លោក លោក Tedros ក៏​បាន​ព្រមាន ថា ថ្វី​ត្បិត​តែ​វីរុស​បំប្លែង​ថ្មី Omicron ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ស្រាល​ក៏​ពិត​មែន តែ​ថា​បើ​ចំនួន​ឆ្លង​កើត​ឡើង​ខ្លាំង​នោះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល​ដែល​មិន​បាន​ត្រៀម​ខ្លួន​ជាមុន។

    Omicron

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម