backup og meta

ចាក់វ៉ាក់សាំង Pfizer និង Moderna អាចជួបផលរំខានកម្រ "ហើមកូនកណ្ដុរ"

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 19, 2022

    ចាក់វ៉ាក់សាំង Pfizer និង Moderna អាចជួបផលរំខានកម្រ "ហើមកូនកណ្ដុរ"

    គ្នា​យើង​ភាគ​ច្រើន​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ទាំង​ពីរ​ដូស និង​ដូស​ជំរុញ​លើក​ទី៣ ច្បាស់​ជា​បាន​យល់​ច្រើន​ពី​ផល​រំខាន​កើត​ឡើង​ក្រោយ​ចាក់​ហើយ។ ធម្មតា ផល​រំខាន​របស់​វ៉ាក់សាំង​មិន​មាន​អ្វី​ច្រើន​ក្រៅ​ពី​ក្ដៅ​ខ្លួន ចុក​ដៃ ឬ​អស់​កម្លាំង​ទេ ប៉ុន្តែ​វ៉ាក់សាំង​ក៏​អាច​បង្ក​ផល​រំខាន​កម្រ​មួយ​ចំនួន​បាន​ដែរ ជាក់ស្ដែង​ដូច​ជា វ៉ាក់សាំង Pfizer និង Moderna ជាដើម។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    យោង​តាម​របាយការណ៍​សុវត្ថិភាព​វ៉ាក់សាំង​កូវីដ-១៩របស់ Therapeutic Goods Administration (TGA) នៃ​ក្រសួង​សុខាភិបាល​ប្រទេស​អូស្ត្រាលី​​ចេញ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២២​នេះ ការ​ហើម​កូន​កណ្ដុរ គឺ​ជា​ផល​រំខាន​មិន​ល្អ​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ញឹក​ញាប់​បំផុត ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ដូសជំរុញ

    ការ​ធ្វើ​តេស្ដ​សាកល្បង​គ្លីនិក​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម ២០​នាក់​ដែល​ចាក់​វ៉ាក់សាំង Pfizer ហើយ​មនុស្ស​ម្នាក់​ក្នុង​ចំណោម ១០​នាក់​ដែល​ចាក់​វ៉ាក់សាំង Moderna ជួប​បញ្ហា​ហើម ឬ​ឈឺ​កូន​កណ្ដុរ​ត្រង់​តំបន់​ក្លៀក បន្ទាប់​ពី​ចាក់​ដូស​ជំរុញរួច។

    ស្រប​គ្នា​នេះ របាយការណ៍ TGA បញ្ជាក់​ថា ការ​ហើម ឬ​ឈឺ​កូន​កណ្ដុរ​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជា​ផល​រំខាន​កម្រ តែ​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​រាងកាយ​កំពុង​បង្កើត​អង់ទីករ​ប្រឆាំង​នឹង​វីរុស។ នេះ​មិន​មាន​ន័យ​ថា ទាល់​តែ​ហើម​កូន​កណ្ដុរ ឬ​មាន​សញ្ញា​ផល​រំខាន​ដទៃ​ទើប​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព និង​ក្នុង​ខ្លួន​យើង​មាន​អង់ទីករ​នោះ​ទេ។ ពោល​គឺ​ ឲ្យ​តែ​យើង​បាន​ចាក់​វ៉ាក់សាំង ក្នុង​រាងកាយ​យើង​នឹង​មាន​រនាំង​ការពារ​ខ្លួន​ពី​វីរុស​ជានិច្ច។

    យ៉ាង​ណា​មិញ បើ​គ្នា​យើង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ១០-២០​នាក់​ទៀត​ដែល​ហើម​កូន​កណ្ដុរ​ក្រោយ​ចាក់​វ៉ាក់សាំង​ជំរុញ មិន​បាច់​បារម្ភ​ពេក​ទេ ប៉ុន្តែ​បើ​កូន​កណ្ដុរ​ឡើង​ហើម​ធំ គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ហើយ​បើ​កូន​កណ្ដុរ​មាន​ការ​ឈឺ​ចាប់ អាច​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​រង់ចាំ​រហូត​ធូរ​ស្រាល​ដោយ​ឯក​ឯង។​

    វ៉ាក់សាំង Pfizer

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម