backup og meta

អូមីក្រុងអាចរស់នៅលើប្លាស្ទិក និងស្បែកយូរជាងវីរុសមុនៗ?

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Jan 25, 2022

    អូមីក្រុងអាចរស់នៅលើប្លាស្ទិក និងស្បែកយូរជាងវីរុសមុនៗ?

    ការ​ស្រាវជ្រាវ​ថ្មី​របស់​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​បាន​រក​ឃើញ​ថា វីរុស​បំប្លែង​អូមីក្រុង អាច​រស់​នៅ​បាន​យូរ​ជាង​ប្រភេទ​វីរុស​បំប្លែង​មុនៗ​លើ​ផ្ទៃ​ប្លាស្ទិក និង​ស្បែក​យើងបាន​យូរ​ជាង​វីរុស​បំប្លែង​ប្រភេទ​មុន​ៗ​ដូច​ជា Alpha, Beta, និង Delta ទៅ​ទៀត ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​មន្ទីរ​ពិសោធន៍​ជា​ច្រើន​លើក។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ក្រុម​អ្នក​​សិក្សា​​មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Kyoto Prefectural University of Medicine នៃ​ប្រទេស​ជប៉ុន ​បង្ហាញ​ថា នៅ​ផ្ទៃ​ប្លាស្ទិក និង​ផ្ទៃ​ស្បែក វីរុស​បំប្លែង​ទាំង ៤ (Alpha, Beta, Delta និង Omicron) អាច​រស់រាន​មាន​​ជីវិត​បាន​យូរ​ជាង​វីរុស​កូរ៉ូណា​ធម្មតា រក​ឃើញ​ដំបូង​នៅ​ទី​ក្រុង អ៊ូហាន ប្រទេស​ចិន ដល់​ទៅ ២ដង និង​រក្សា​ការ​ឆ្លង​លើស​ពី ១៦​ម៉ោង​នៅ​លើ​ស្បែក​យើង។ ចំណែក​នៅ​លើ​ផ្ទៃ​ប្លាស្ទិក រយៈ​ពេល​នៃ​ការ​រស់​រាន​មាន​ជីវិត​ជា​មធ្យម​នៃ​វីរុស​កូរ៉ូណា​ដើមគឺ ៥៦​ម៉ោង, វីរុស​បំប្លែង Alpha គឺ១៩១,៣ ម៉ោង, វីរុសBeta គឺ១៥៦,៦ ម៉ោង, វីរុសGamma គឺ៥៩, ៣ម៉ោង និង Delta គឺ១១៤ម៉ោង បើ​ប្រៀប​ធៀប​ទៅ​នឹង ១៩៣.៥ ម៉ោង ស្មើ​នឹង ៨​ថ្ងៃ ចំពោះ​អូមីក្រុង។

    ទន្ទឹម​នឹង​នេះ នៅ​លើ​ស្បែក​យើង រយៈ​ពេល​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​វីរុស​កូរ៉ូណា​ដើម​ជា​មធ្យម​គឺ ៨.៦​ម៉ៅង ហើយ​១៩.៦ម៉ោង​សម្រាប់​វីរុស​បំប្លែង Alpha ១៩,១ ម៉ោង​សម្រាប់ Beta ១១ម៉ោង​សម្រាប់​វីរុស​បំប្លែង Gamma ១៦,៨ សម្រាប់​វីរុស Delta និង ២១​ម៉ោង​សម្រាប់​វីរុស​បំប្លែង​អូមីក្រុង។

    បច្ចុប្បន្ន វីរុស​បំប្លែង អូមីក្រុង បាន​ក្លាយ​ជា​កង្វល់​ធំ​ជុំ​វិញ​ពិភពលោក ដែល​វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​អស់ ក៏​ដូច​ជា​កម្ពុជា​យើង និង​ប្រទេស​ជា​ច្រើន​ទៀត។ ត្បិត​តែ​វីរុស​បំប្លែង អូមីក្រុង មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង​ដូច​វីរុស​មុនៗយ៉ាង​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​បន្ត​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស លាង​ដៃ​ជាមួយ​អាល់កុល​ឲ្យ​បាន​ញឹក​ញាប់ និង​រក្សា​គម្លាត​ពី​អ្នក​ដទៃ។ល។

    អូមីក្រុង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Jan 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម