តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការពារ COVID-19 ត្រូវឧស្សាហ៍លាងដៃ លាង​ម្ដងគួរប្រើពេល​២០វិនាទី

    ការពារ COVID-19 ត្រូវឧស្សាហ៍លាងដៃ លាង​ម្ដងគួរប្រើពេល​២០វិនាទី

    អ្នកជំនាញសុខាភិបាល​បាន​ណែនាំ​ដល់​សាធារណជន​ថា​ការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​វិធី​ចាំបាច់​មួយ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​នៃ​វីរុស​ COVID-19 ហើយ​ការ​លាង​ដៃ​ត្រូវធ្វើឡើង​ម្តង​២០វិនាទី។

    អត្ថបទពាក់ព័ន្ធ៖

    ការ​លាង​ដៃ​ដោយ​សាប៊ូគឺ​ល្អជាង​ការ​ប្រើ​ប្រាស់​ទឹក​លាងដៃ​ (Hand Sanitizer)​ ព្រោះ​ជែល​នៅ​ក្នុង​ទឹក​លាង​ដៃ​អាច​នឹង​បន្សល់​ទុក​មេរោគ​ខ្លះ ហើយ​​ការលាងសម្អាតដៃទៀតសោតគួរ​ធ្វើ​ឲ្យ​បាន​២០​វិនាទីទើបអាចជម្រះអស់មេរោគនៅជាប់ដៃបានទោះជាលាងជាមួយសាប៊ូ ឬទឹកលាងដៃក៏ដោយ​​។

    សារ​ព័ត៌មាន​ DailyMail បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​ភាព​ខុស​គ្នា​រវាង​ការ​លាង​ដៃ​រយៈពេល​៥វិនាទី ២០​វិនាទី។ នៅ​ក្នុង​ការ​ពិសោធន៍​នោះដៃដែលមិនទាន់លាងសម្អាត​មានជាប់​មេរោគ ហើយ​មេរោគ​អាចឆ្លង​​ទៅកាន់​វត្ថុ​ផ្សេងបានពេល​កាន់ឬប៉ះ​។ តាមការពិសោធន៍ការ​លាង​ដៃជាមួយសាប៊ូ​ត្រឹម​តែ​៥វិនាទី​ ​គេ​ឃើញ​ថា​នៅ​ចន្លោះ​ម្រាមដៃ និង​បាត​ដៃ​គឺ​នៅមាន​មេរោគ​ច្រើន​ជាង​គេ​ ភាគច្រើន​មេរោគ​ក៏​មាន​នៅ​ក្រចក​ដៃ​ ឬ​មាន​នៅ​លើ​ចិញ្ចៀន។ ប៉ុន្តែ​សម្រាប់​ការ​លាងសម្អាតដៃដឹងសាប៊ូ​ក្នុង​រយៈពេល​២០​នាទី គឺគ្មាន​ជាប់មេរោគទៀត​នោះទេ។

    ការ​ប្រើ​ប្រាស់​ទឹក​លាង (Hand Sanitizer) ​ដៃ​គឺ​មាន​ភាព​ងាយស្រួល​ពេល​យើង​នៅ​សាលា​រៀន កន្លែងធ្វើការ និង​កន្លែង​សាធារណៈផ្សេងៗ។ អ្នកជំនាញថា​ការ​​ប្រើ​ប្រាស់​ទឹក​លាងដៃ​អាចនៅមានមេរោគខ្លះសេសសល់ខ្លះ​ ប៉ុន្តែថា​​មាន​តិច​ជាង​ការ​លាង​ដៃនឹងសាប៊ូដែលមានរយៈពេលតែ​​៥​វិនាទី​។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ប្រឆាំងជំងឺឆ្លងអាមេរិក​បានណែនាំថា​ទឹកលាងដៃគួរមានជាតិអាល់កុល​យ៉ាង​តិច​ណាស់​៦០% ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​មេរោគ។ ការ​ប្រើប្រាស់​ទឹក​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវគឺ​៖

    • ចាក់​ទឹក​លាង​ដៃ​ទៅ​លើ​បាតដៃ
    • ត្រដុស​ដៃ​ទាំង​សងខាង​
    • ត្រដុស​ជែល​លើ​ដៃ​ឲ្យ​សព្វ​កន្លែង​ និង​ម្រាមដៃ​រហូត​ដល់​ដៃ​ស្ងួត​។ ការ​ធ្វើ​បែប​នេះ​អាច​ស៊ី​ពេល​យ៉ាង​តិច​២០វិនាទីដូចលាងដៃនឹង​សាប៊ូដែរ។

    រីឯការ​លាង​ដៃ​២០​វិនាទី​ជាមួយសាប៊ូវិញ​គឺ​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​កម្ចាត់​មេរោគ ពោលគឺមិនមានមេរោគជាប់ដៃ​ទៀតទេ​។ ខាងក្រោមនេះជា​ពេល​វេលាចាំបាច់ត្រូវ​លាងដៃ​

    • មុន​ពេល​រៀប​ចំ​អាហារ ពេល​កំពុង​រៀប​ចំ និង​ក្រោយពេល​រៀប​ចំ
    • មុន​ពេល​ញ៉ាំ​អាហារ
    • មុន និង​ក្រោយ​ពេល​ថែទាំ​អ្នកជំងឺ​ ពីសេស​អ្នក​​រាករូស​ និង​ក្អួត​
    • មុន និង​ក្រោយ​ពេល​ព្យាបាល​របួស
    • ក្រោយពេល​បន្ទោរ​បង់​រួច
    • ក្រោយ​ពេល​ប្តូរ​ខោ​ទឹកនោម​កូន ឬ​ពេល​សម្អាត​កូន​ក្រោយពី​បន្ទោរ​បង់
    • ក្រោយពេល​ញើស​សំបោរ ក្អក​ និង​កណ្ដាស់
    • ក្រោយពេល​ប៉ះពាល់​សត្វ ចំណីសត្វ​ ឬ​អាចម៍​សត្វ
    • ក្រោយពី​ឲ្យ​ចំណី​សត្វ​ចិញ្ចឹម
    • ក្រោយពេល​ប៉ះ​សំរាម។

    មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លង​ក៏បាន​ណែនាំ​ពីរបៀប​លាងដៃ​នឹងសាប៊ូឲ្យ​បាន​ត្រឹមតូវ៖

    • បើកទឹកដាក់ដៃឲ្យសើម​មុននឹង​ចាក់​សាប៊ូលើ​ដៃ
    • ត្រដុស​ដៃ​ទាំងសងខាង​នឹង​សាប៊ូ ​សម្អាត​ខ្នង​ដៃ​ ចន្លោះ​ម្រាមដៃ និង​ក្នុង​ក្រចកឲ្យសព្វកន្លែង
    • ធ្វើ​ការ​សម្អាត​យ៉ាងតិច​២០វិនាទី
    • លាង​សម្អាតដៃ​នឹង​ទឹក​ស្អាត
    • ជូត​ដៃ​នឹង​កន្សែង​ស្អាត ឬ​ប្រើ​ម៉ាស៊ីន​សម្ងួត។

    ដូចនេះ វិធីដែល​ល្អ​ក្នុង​ការ​បង្ការ​ការ​ឆ្លងវីរុស គឺ​តាមការណែនាំ​មជ្ឈមណ្ឌល​ប្រឆាំងជំងឺឆ្លង​គឺលាងដៃដោយ​ប្រើទឹក និងសាប៊ូយ៉ាងតិចណាស់២០វិនាទីតាមការណែនាំខាងលើ។ ប៉ុន្តែក្នុង​កាលៈទេសៈដែលមិនមាន​ទឹក​ និងសាប៊ូអាចប្រើ​ទឹក​លាងដៃ​ជំនួ​ស​ និងអនុវត្តទៅតាមការណែនាំ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.dailymail.co.uk/health/article-8071445/Pictured-wash-hands-20-seconds.html

    https://www.cdc.gov/handwashing/when-how-handwashing.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: