backup og meta

អូស្រ្តាលីនឹងតេស្តវ៉ាក់សាំងការពារជំងឺរបេង​លើគ្រូពេទ្យ សង្ឃឹមអាចការពារវីរុស COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    អូស្រ្តាលីនឹងតេស្តវ៉ាក់សាំងការពារជំងឺរបេង​លើគ្រូពេទ្យ សង្ឃឹមអាចការពារវីរុស COVID-19

    អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលីឲ្យដឹងនៅថ្ងៃនេះថា ខ្លួន​​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​វ៉ាក់សាំង​ការពារ​ជំងឺ​របេង​ទៅ​លើ​ក្រុម​គ្រូពេទ្យ​ដើម្បី​មើល​ថា​តើ​វ៉ាក់សាំង​នេះ​អាច​ការពារ​ក្រុម​គ្រូពេទ្យ​ពី​វីរុស COVID-19 បានឬទេ។

    ការ​តេស្ដ​ទៅលើ​វ៉ាក់សាំង BCG (វ៉ាក់សាំង​ការពារ​ជំងឺ​របេង​) នឹង​ធ្វើ​ឡើង​ទៅ​លើ​ក្រុម​គ្រូពេទ្យ​៤ ០០០នាក់​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​អូស្ត្រាលី​។

    អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​ទោះ​បី​ជា​វ៉ាក់សាំង​នេះ​គឺ​សម្រាប់​ជំងឺ​របេង​ ប៉ុន្តែ​វ៉ាក់សាំង​នេះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​ឲ្យ​ឆ្លើយតប​ខ្លាំង​ទៅនឹង​មេរោគ។ ក្រុមអ្នកវិទ្យាសាស្រ្ត​ក៏​សង្ឃឹម​ថា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​លើ​វ៉ាក់សាំង​នេះ​នឹង​ជួយ​កាត់បន្ថយ​ការរាតត្បាត​នៃ​វីរុស COVID-19​ ទៅលើ​ក្រុម​គ្រូពេទ្យ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះរួច។

    លោកស្រី​សាស្ត្រាចារ្យ Kathryn North ប្រធាន​វិទ្យាស្ថាន​ Murdoch ក៏​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​តេស្ដ​​វ៉ាក់សាំង​នេះ​អាច​នឹង​ជួយ​ឲ្យ​ដឹង​ថា​តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស COVID-19 ដែរឬ​អត់។ លោកស្រី​ក៏​សង្ឃឹម​ថា​វ៉ាក់សាំង​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ប្រឆាំង​នឹង​វីរុស COVID-19 ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មុន​នឹង​មាន​វ៉ាក់សាំង​ដែល​អាច​ប្រឆាំង​នឹង​វីរុស​នេះ។

    គ្រូពេទ្យ​ចំនួន ៤ ០០០​នាក់​នឹង​ចាប់ផ្ដើម​ចូលរួម​ក្នុង​ការ​តេស្ដ​នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍នេះ​ក្រោយ​ពី​មាន​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​សុខាភិបាល​ជាតិ។ ការ​ធ្វើ​តេស្ដ​ស្រដៀង​នេះ​ដែរ​ក៏​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ហូឡង់ អាល្លឺម៉ង់ និង​ប្រទេស​អង់គ្លេស។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម