brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកជាពីវីរុស COVID-19 ៥១នាក់នៅកូរ៉េខាងត្បូង «ជំងឺរើឡើងវិញ»

មុស្ស​ចំួន​៥១​នាក់​ដែល​បានជាសះស្បើយ​ពី​វិរុស COVID-19 នៅប្រទេសកូរ៉េខាងត្បូងត្រូវ​បាន​រកឃើញជា​ថ្មីថា​មានផ្ទុកវីរុសនេះម្ដងទៀត ក្រោយបានជាសះស្បើយ​ប៉ុន្មានថ្ងៃ។

អ្នកជាពីវីរុស COVID-19 ៥១នាក់នៅកូរ៉េខាងត្បូង «ជំងឺរើឡើងវិញ»

កាសែត Daily Mail បានចុះផ្សាយ​ម្សិល​មិញថា​អ្នកទាំង៥១​នាក់នេះជាអ្នក​នៅក្នុងតំបន់ Daegu ជាកន្លែង​ផ្ទុះជំងឺCOVID-19 ខ្លាំងជាងគេ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ហើយមកដល់ពេលនេះ​អ្នកទាំងនោះកំពុង​ដាក់​នៅដាច់ដោយឡែកជាថ្មីទៀត។

មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ​ឆ្លង​របស់កូរ៉េខាង​ត្បូង​បាននិយាយថា​អ្នកទាំង​៥១​ នាក់​​ទំនងជា​ជំងឺរើឡើងវិញ មិនមែនជា​ការ​ឆ្លង​លើកទី២នោះទេ។

ក្រុមអ្នកវិទ្យាសាស្រ្ត​របស់រដ្ឋាភិបាលបាននិយាយដែរថាការណ៍នេះ អាចមកពីវីរុសបានសម្ងំក្នុង​កម្រិតណាមួយនៃ​កោសិការបស់​មនុស្ស ដែល​មិនអាច​ធ្វើតេស្តរកឃើញ​បាន។

គិតមកត្រឹមថ្ងៃទី៧ ខែមេសា នេះនៅកូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសCOVID-19 ចំនួន​ជាង១ម៉ឺននាក់ អ្នកស្លាប់មានជិត​២០០នាក់ និងអ្នកជាសះស្បើយមានជាង៦៥០០​នាក់៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 11/05/2020