backup og meta

បើខោអាវជាប់សំណាកអ្នកផ្ទុក COVID-19 ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 24, 2020

    បើខោអាវជាប់សំណាកអ្នកផ្ទុក COVID-19 ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?

    កន្លង​មក​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ COVID-19 មិន​អាច​ឆ្លង​បាន​ទេ។ តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ច្រានចោល ហើយ​ថាប្រទេស​ដែល​មាន​កម្ដៅ​ក្ដៅ​ខ្លាំង ឬ​ក្ដៅ​សើម​បែប​ណា ក៏​វីរុស COVID-19 នៅតែ​រីក​រាល​ដាល​ឆ្លង​ដដែល។ តែបើ​​ទឹក​សម្បោរ ឬ​កំហាកទឹកមាត់​របស់​អ្នក​ផ្ទុក COVID-19 ខ្ទាត​ទំ​លើ​សម្លៀកបំពាក់ ហើយ​យើង​យក​សម្លៀកបំពាក់​នោះ ទៅ​ហាល​ថ្ងៃ វា​ងាប់​ឬ​អត់?

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ថា ពេល​មេរោគ​នោះ​ទំ​លើ​ខោអាវ​យើង ហើយ​យើង​មិន​បាន​ប៉ះពាល់​កន្លែង​នោះ យើង​អាច​ចៀស​ផុត​ពី​ការ​ឆ្លង COVID-19 តែ​ត្រូវ​យក​សម្លៀកបំពាក់​នោះ​ទៅ​បោក​សម្អាត​ជាមួយ​សាប៊ូ ដើម្បី​កម្ចាត់​មេរោគ រួច​ចាំ​យក​ទៅ​ហាល​ថ្ងៃ។ ប៉ុន្តែ​ បើ​ដោះ​សម្លៀក​បំបាក់​នោះ ហើយ​យក​ទៅ​ហាល​ថ្ងៃ​តែម្ដង ដោយ​មិន​បាន​បោក​សម្អាត វា​ក៏​​អាច​ងាប់​ កម្ដៅ​ថ្ងៃ​កាត់​បន្ថយ​សមត្ថភាព​នៃ​ការ​រីក​លូតលាស់​កោសិកា​របស់​វីរុស​បាន​ពាក់​កណ្ដាល ជីវិត​វីរុស​អាច​រស់នៅ​បាន​ក្រោម​ពន្លឺ​ថ្ងៃ​ត្រឹមតែ​ពី ២ ទៅ ៥ នាទី​ប៉ុណ្ណោះ។

    ទោះ​ជា​កម្ដៅ​ថ្ងៃ​មាន​សមត្ថភាព​សម្លាប់​វីរុស COVID-19 បាន​ក៏​ពិត​មែន តែ​លោក​វេជ្ជបណ្ឌិត មិន​ណែនាំ​ឲ្យ​យើង​យក​សម្លៀកបំពាក់​ដែល​ទើប​ស្លៀក​ពាក់​ពេល​ចេញ​ទៅ​ក្រៅ មកដល់​ផ្ទះ​វិញ​ហាល​ថ្ងៃ​នោះ​ទេ គឺ​ត្រូវ​បោក​សម្អាត ហើយ​វិធី​រក្សា​អនាម័យ​បែប​នេះ ទើប​យើង​អាច​ចៀស​ផុត​ពី COVID-19។

    វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ពេល​ចេញ​ក្រៅ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​មិនគួរ​ប៉ះពាល់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ភ្លាម​ទេ ត្រូវ​ងូត​ទឹក​លាង​សម្អាត​ខ្លួន ឬ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ លាង​សម្អាត​ដៃ​ជើង មុខ​ឲ្យ​បាន​ស្អាត​សិន ចាំ​ចូល​ទៅ​ជិត​អ្នក​ក្នុង​ផ្ទះ។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម