backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Cataract Surgery (វះកាត់បកបាយភ្នែក)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វីជាការវះកាត់​បក​បាយ​ភ្នែក?

បាយ​ភ្នែក​ ​កើត​នៅ​ពេល​វ័យ​កាន់​ចាស់​ បង្ក​ជា​ភាព​ល្អក់​នៅ​ក្នុង​ថង់​កែវ​ភ្នែក ​​ធ្វើ​ឲ្យ​យើង​​ពិបាក​មើល ​និង​ពិបាក​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ។ វះកាត់​បក​បាយ​ ដើម្បី​គេ​យក​ចេញ​​ភាព​ល្អក់​កករ​ក្នុង​កែវ​ភ្នែក ប្ដូរ​កែវ​ភ្នែក​ដោយ​កញ្ចក់​កែវ​សិប្បនិម្មិត។

២- ហេតុអី្វ​ត្រូវ​វះកាត់​?

វះកាត់ អាច​នឹង​ធ្វើ​ឡើង ​ពេល​គំហើញ​របស់​យើង​មាន​ផល​រំខាន​ និង​ឧបសគ្គ​ធ្ងន់ធ្ងរ​មិន​អាច​ធ្វើ​ការងារ​ប្រកប​របរ​រកស៊ី​អ្វី​បាន ដើម្បី​ជួយ​កែវ​ភ្នែក​អាច​មើល​ឃើញ​វិញ​បាន។

កត្តាប្រឈម

៣- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

យើងអាច​ជ្រើស​រើស​ពេល​ណា​ត្រូវ​វះកាត់ ​មិន​ចាំ​បាច់​រង់ចាំ​ដល់​ពេល​មើល​លែង​ឃើញ​ទើបទៅ​រក​ពេទ្យ​នោះ​ទេ។ សម្រាប់​ការ​វះកាត់​ ​តែង​តែ​ជួប​នឹង​ផល​វិបាក​ខ្លះៗ ដូច​ជា​ការ​ដុះ​ឡើង​វិញ​នូវ​កោសិកា​​ដាច់​ក្នុង​ពេល​ប្ដូរ​កែវ​សិប្បនិមិ្មត។ ករណី​នេះ យើង​អាច​ជ្រើសរើស​បាញ់​ឡាសែរ​ ​ដើម្បី​សម្រួល​អាការៈ​ ព្រោះ​វា​អាច​នៅ​តែ​ស្រវាំង​ក្រោយ​ពេល​វះកាត់។

គ្នា​យើង​បក​បាយ​ទាំង​អស់ ​ត្រូវ​យល់​ដឹង​ពី​ផល​រំខាន​ដោយ​វះកាត់ ​អាច​កើត​មាន​ជា​យថាហេតុ​ ដូច​នេះ​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​មុន​ពេល​សម្រេច​ចិត្ត ខណៈ​ផល​វិបាក​ផ្សេង​ទៀត​រួម​មាន៖

– រហែក​ថង់​កញ្ចក់​ភ្នែក

– កែវ​សិប្បនិមិ្មតមិន​ត្រូវទំហំ​ថង់​កញ្ចក់​ភ្នែក

– ឆ្លង​រោគ​ធ្ងន់ធ្ងរ

– របើក​សរសៃ​បាត​ភ្នែក

– ហូរ​ឈាម​ក្នុង​គ្រាប់​ភ្នែក។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់?

មុន​ធ្វើ​ការ​វះកាត់ យើង​ត្រូវ​ធ្វើ​ការ​វាស់​គំហើញ​ភ្នែក ​និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ ​ដើម្បី​ដឹង​ពី​កម្រិត​ធ្ងន់ធ្ងរ​ និង​ងាយ​ស្រួល​ជ្រើស​រើស​ការ​ព្យាបាល​ ក៏​ដូច​ដាក់​កញ្ចក់​សមស្រប​នឹង​កែវ​ភ្នែក​ជា​ដើម។

៥- អ្វី​ខ្លះ​កើត​ឡើង​អំឡុង​ពេល​វះកាត់?

វះកាត់​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ប្រើ​ពេល ៣០នាទី ដោយ​គ្រូពេទ្យ​នឹងចាប់​ផ្តើម​ដាក់​ថ្នាំ​បន្តក់​ពង្រីក​ប្រស្រី​ភ្នែក ​ដើម្បី​ងាយ​ធ្វើ​ប្រតិបត្តិ​ការ ​បន្ទាប់​មក​​ដាក់ថ្នាំ​ស្ពឹក​ កុំ​គ្រាប់​ភ្នែក​ធ្វើ​ចលនា​ផ្ដេសផ្ដាស​ពេល​កំពុង​វះ។ វិធី​ទំនើប​មួយ​ទៀត​ គឺ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ Phaco surgery ដើម្បី​ងាយ​ស្រួលស្រូប​យក​ភាព​ល្អក់​ពី​ក្នុង​ថង់​កញ្ចក់​ភ្នែក។

វិធីថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់?

ថ្នាំ​ស្ពឹក​នឹង​អស់​ឥទ្ធិពល​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​វះកាត់​រួច​ យើង​អាច​ត្រូវ​រុំ ​និង​ការពារ​ភ្នែក​ដោយ​ជ័រ​បិទ​ភ្នែក​រយៈពេល​មួយ​យប់។ អំឡុង​ពេល​នេះ​ពេទ្យ​ នឹង​ឲ្យ​យើង​ថ្នាំ​មួយ​ចំនួន ដូចជា​ថ្នាំ​ផ្សះ​បន្តក់​ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ក៏​ដូច​ជា​បំបាត់​​ហើម​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម