ចំណេះដឹងមូលដ្ឋាន
១- តើអ្វីជាការកាត់បំពង់មេជីវិតឈ្មោលទាំងសងខាង?
វះកាត់បំពង់មេជីវិត(Vasectomy) គឺជាវិធីពន្យារកំណើតជាអចិន្រ្តៃយ៍សម្រាប់បុរស។ វិធីនេះគឺគេកាត់បំពង់បង្ហូរទឹកកាមទាំងពីរដែលជាផ្លូវនាំមេជីវិតឈ្មោលពីពងស្វាសទៅលិង្គ នាំឲ្យមេជីវិតឈ្មោលមិនអាចលាយចូលជាមួយទឹកកាមបាន ហើយមិនអាចរួមបញ្ជូលគ្នាជាមួយមេជីវិតញីបានដើម្បីធ្វើការបង្កកំណើត ដែលនេះគឺជាមធ្យោបាយក្នុងការពន្យាកំណើតរបស់មនុស្សប្រុស។
២- តើការកាត់បំពង់មេជីវិតឈ្មោលទាំងសងខាងធ្វើឡើងដើម្បីអ្វី?
នៅពេលដែលយើង និងដៃគូមិនចង់ប្រើវិធីពន្យារកំណើតដទៃទៀត យើងអាចពិចារណាពីការធ្វើវះកាត់បំពង់មេជីវិតឈ្មោលទាំងសងខាងនេះ។
ដឹងពីកត្តាប្រឈម
១- កត្តាប្រឈមមានអ្វីខ្លះ?
ការវះកាត់នេះមិនកាត់បន្ថយសមត្ថភាពផ្លូវភេទ អារម្មណ៍ផ្លូវភេទ និងការបញ្ចេញទឹកកាមទេ។ បរិមាណទឹកកាមក្នុងអំឡុងពេលដល់ចំណុចកំពូលក៏មិនបានថយចុះដែរ អ្វីដែលផ្លាស់ប្តូរតែមួយគត់គឺមិនមានមេជីវិតឈ្មោលតែប៉ុណ្ណោះ។
ការវះកាត់នេះ គឺមានសុវត្ថិភាព និងមានប្រសិទ្ធភាព ប៉ុន្តែគ្នាយើងក៏ត្រូវដឹងអំពីផលវិបាកដែលអាចកើតមានដែលមុននឹងធ្វើការសម្រេចចិត្ត។
វាជារឿងសំខាន់ណាស់ក្នុងការយល់ពីហានិភ័យ និងផលវិបាកមុនពេលវះកាត់។ ប្រសិនបើយើងមានសំណួរសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានបន្ថែម។
យល់ដឹងនូវអ្វីដែលបានកើតឡើង
១-តើត្រូវរៀបចំដូចម្តេចសម្រាប់ការវះកាត់នេះ?
ការវះកាត់ធ្វើឡើងក្រោមការប្រើថ្នាំសន្លប់ ឬថ្នាំស្ពឹក។ មុនពេលធ្វើការវះកាត់ នឹងមានការកោររោមប្រដាប់ភេទដោយប្រុងប្រយ័ត្នក្រោមការណែនាំរបស់គ្រូពេទ្យ បន្ទាប់មកយើងត្រូវលាងសម្អាតកន្លែងដែលកោរ។ យើងអាចញ៉ាំអាហារពេលព្រឹកបានតិចតួចប្រសិនបើយើងឃ្លាន។ ជាមួយគ្នានោះដែរ យើងក៏ត្រូវយកថង់មួយហើយដាក់ទឹកកកឲ្យពេញដើម្បីយកមកស្អំពងស្វាសនៅពេលអ្នកធ្វើការវះកាត់ វាជាការល្អបំផុតបើមាននរណាម្នាក់នៅកំដរយើង។
២- តើមានអ្វីកើតឡើងអំឡុងពេលវញកាត់?
ការវះកាត់ជាធម្មតាចំណាយពេលពី ១៥ ទៅ ២០ នាទី។ គ្រូពេទ្យវះកាត់នឹងវះស្នាមតូចមួយនៅផ្នែកម្ខាងនៃពងស្វាសរបស់យើង។ ជួនកាលគ្រូពេទ្យវះតែមួយនៅចំកណ្តាលនៃពងស្វាស រួចគ្រូពេទ្យនឹងកាត់បំពង់បង្ហូរទឹកកាមដែលហូរពីពងស្វាសទៅលិង្គ ហើយដេរបិទចុងទាំងពីរដើម្បីកុំឲ្យបំពង់តភ្ជាប់គ្នាទៀត។
ប្រសិនបើគ្នាយើងមានសំណួរ ឬកង្វល់សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យវះកាត់ដើម្បីទទួលបានព័ត៌មានបន្ថែម។
ការជាសះស្បើយ
១-តើមានអ្វីកើតឡើងបន្ទាប់ពីការវះកាត់?
ក្រោយការវះកាត់យើងអាចត្រលប់ទៅផ្ទះវិញបាននៅថ្ងៃដដែល។ ឯពងស្វាសរបស់យើងអាចឈឺប្រហែលជាពីរទៅបីថ្ងៃ។យើងក៏អាចត្រលប់ទៅធ្វើការវិញបានបន្ទាប់ពីពីរបីថ្ងៃក្រោយ (ឬមួយសប្តាហ៍ប្រសិនបើយើងជាអ្នកធ្វើការងារធ្ងន់ហើយខ្លាំង) ។
ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយយើងឲ្យត្រលប់ទៅរកសកម្មភាពធម្មតាវិញបានឆាប់។ មុនពេលយើងចាប់ផ្តើមហាត់ប្រាណសូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
គ្រូពេទ្យនឹងយកគំរូទឹកកាមមួយ ឬពីរបន្ទាប់ពីយើងបានធ្វើការបញ្ចេញទឹកកាម ២០ ដងក្រោយការវះកាត់។ គំរូទាំងនេះគឺយកដើម្បីពិនិត្យមើលថានៅមានមេជីវិតឈ្មោលទៀតដែរឬទេ។
វាមានផលវិបាកមួយចំនួនដែលយើងត្រូវដឹងមុន។ ផលវិបាកទាំងនោះមាន៖
– ឈឺចាប់
– ហូរឈាម
– មានការបង្ករោគនៅកន្លែងដែលវះ (របួស) ឬមានការឆ្លងមេរោគទៅពងស្វាស។
ផលវិបាកជាក់លាក់មាន៖
– អាចនៅមានកូនបាន
– ឈឺលិង្គរយៈពេលយូរ
– Congestive epididymitis
– Sperm granuloma.
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញផលវិបាកនេះ ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យសម្រាប់ព័តមានផ្សេងៗ។
[embed-health-tool-bmi]