backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Open Incisional Hernia Repair (ការ​វះកាត់​ក្លន​ពោះវៀន​)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

Open Incisional Hernia Repair (ការ​វះកាត់​ក្លន​ពោះវៀន​)

និយមន័យ​

ការ​វះកាត់ក្លន​​ពោះវៀន​ជា​អ្វី​?

គ្រប់​ការ​វះកាត់​បើក​ពោះ​ទាំង​អស់​អាច​បន្សល់​នូវ​ចន្លោះ​ប្រហោង​ជា​យថាហេតុ​ដែល​អាច​មាន​ពោះវៀន​លូន​ចេញ​មក​ជាប់​គាំង​ក្នុង​ចន្លោះ​នោះ​ដែល​ហៅ​ថា​ក្លន​នេះ​ឯង។ ពោះវៀន​អាច​​លូន​ចូល​​ហើយ​ស្ទះ​មិន​អាច​រលា​វិញ​បាន​ដែល​ពេល​នេះ​ហើយ​ការ​វះកាត់​គឺ​ជា​ការ​ចាំ​បាច់​ព្រោះ​ថា​ពេល​នោះ​មិន​មាន​ឈាម​មក​ចិញ្ចឹម​ពោះវៀន​គ្រប់​គ្រាន់​នោះ​ទេ។

អ្នក​ដែល​លើស​ទម្ងន់​គឺ​ពិបាក​វះ​កាត់​ជាង​គេ​ដោយសារ​តែ​ខ្លាញ់​ច្រើន​ពេក​។ ការ​វះកាត់​ក្លន​ពោះ​វៀន​គឺ​មាន​ពីរ​​បែប​គឺ​ការ​វះ​បើក​ពោះ ​និង​ការ​ចោះ​ពោះ​។

អត្ថបទពាក់ព័ន្ធ៖ អ្វីជា​ជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា?

ហានិភ័យ

ការ​វះកាត់​បើក​ពោះ​គឺ​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ​យូរ​ហើយ​មុខ​កាត់​ដែល​វះ​គឺ​មិន​ងាយ​សះ​នោះ​ទេ​ដែល​ត្រូវ​ការ​រយៈពេល​យូរដូចគ្នា​។ ក្នុង​ករណី​ខ្លះ​យើង​​អាច​ទប់​ពោះវៀន​កុំ​ឲ្យ​ធ្លាក់​ដោយ​ពាក់​ខោអាវ​រឹប​ៗ​ដើម្បី​ទប់​ ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ពី​ការ​វះកាត់​រួច​ដដែល។ គ្រប់​អ្នក​ជំងឺ​ទាំង​អស់​ត្រូវ​យល់​ដឹង​ពី​ផល​រំខាន​ដោយ​ការ​វះកាត់​ដែល​អាច​កើត​មាន​ជា​យថាហេតុ

ដំណើរការ​

ការ​វះកាត់​ប្រភេទ​នេះ​គឺ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​សន្លប់​ហើយ​អ្នក​ជំងឺ​ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ថ្នាំសណ្ដំ​ដើម្បី​ពិគ្រោះ​ពី​ស្ថាន​ភាព​សុខភាព​ដើម្បី​ត្រៀម​ការ​សណ្ដំ​មុន​វះកាត់​។ ជាទូទៅ​អ្នក​ជំងឺ​ត្រូវ​តម​អាហារ​និង​ទឹក​​យ៉ាង​តិច​៦​ម៉ោង ​មុន​វះកាត់។ តួយ៉ាង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ប្រតិកម្ម​ថ្នាំ​ផ្សេង​ៗ​មុន​ការ​វះកាត់។

ការ​វះកាត់​ក្លន​ពោះវៀន​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​៩០​នាទី​។ ប្រសិន​បើ​មាន​មុខ​ថ្នេរ​ចាស់​គ្រូពេទ្យ​នឹង​វះ​តាម​លំនាំ​ចាស់​ដើម្បី​កាត់​បន្ថយ​ផ្លែ​និង​ស្នាម​។ បន្ទាប់​ពី​ការ​វះកាត់​ហើយ​អ្នក​ជំងឺ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​៤​ថ្ងៃ​។ ពេល​ទៅ​ដល់​ផ្ទះ​គួរ​ចាប់​ផ្ដើម​ធ្វើ​ចលនា​យឺត​ៗ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ព្រោះ​ថា​លំហាត់​ប្រាណ​គឺ​ជា​កត្តា​ចាំ​បាច់​សម្រាប់​ជំនួយ​ឲ្យ​ជា​សះ​ស្បើយ​បាន​លឿន។

ផលវិបាក​

ផលវិបាក​គឺ​បែង​ចែក​ជា​ពីរ​ ​គឺ​ផលវិបាក​រយៈពេល​វែង​ និង​រយៈពេល​ខ្លី​ដែល​អ្នកជំងឺ​ច្រើន​ជួប​ប្រទះ​ជាង​គេ​ គឺ​អ្នក​ដែល​លើស​ទម្ងន់​ និង​អ្នក​ធ្លាប់​វះកាត់​ច្រើន​ដង​ពី​មុន​មក។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ក្រោយ​ការ​វះកាត់៖

  • មាន​ជាតិ​ទឹក​កើន​ឡើង​នៅ​ម្ដុំ​របួស​បិទ​ដែល​តម្រូវ​ឲ្យ​មាន​ការ​បូម​ចេញ
  • មាន​ការ​ហូរ​ឈាម​ហើយ​អាច​ឈាន​ដល់​ការ​វះកាត់​ជា​ថ្មី​ក៏​មាន
  • មាន​ការ​ឈឺ​ចាប់​យូរ​មិន​បាត់​ដែល​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន
  • របួស​ទៅ​លើ​ពោះវៀន​និង​សរសៃ​ប្រសាទ​ជិត​ខាង
  • ក្ដៅ​ខ្លួន​និង​ក​រោគ​លើ​មុខ​របួស
  • អាច​កើត​អាប់​សែ​ក្នុង​ពោះ
  • ស្ទះ​ទឹកនោម​និង​ពិបាក​ដកដង្ហើម​ជាដើម​
  • អ្នក​ជំងឺ​អាច​បន្ថយ​ហានិភ័យ​បាន​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖ 

  • Umbilical Hernia Repair​​​ (​ការ​ព្យាបាល​ក្លន​នៅលើ​ផ្ចិត​ក្មេង)​
  • មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់?
  • ចូលចិត្ត​អង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម