backup og meta

ឈឺក សាក​ធ្វើប៉ុន្មាន​ចំណុច​នេះ​អាចជួយសម្រួលអាការៈបាន

ឈឺក​ជា​អាការៈ​រក​កល​ផ្តាសាយ ដូច្នេះ​យើង​ត្រូវ​តែ​ទប់ទល់​ឲ្យ​ទាន់​ពេល បើ​មិន​ចង់​ឲ្យ​កើត​ផ្តាសាយ។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ​ជួយ​បញ្ហា​បំពង់ក​យើង​ឲ្យ​ត្រលប់​មក​សភាព​ដើម​វិញ ដោយ​មិន​ចាំបាច់​ទៅ​ជួប​គ្រូ​ពេទ្យ។

១- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ​ឬ​ទឹក​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន នោះ​អាច​ជួយ​បំពង់ក​យើង​ឲ្យ​មាន​សំណើម មិន​សូវ​ឈឺ​នោះ​ទេ។

២- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​ទឹក​ឃ្មុំ

បើ​​មាន​ទឹកឃ្មុំ យើង​គួរ​តែ​យក​វា​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ញ៉ាំ ២-៣ ដង/ថ្ងៃ ដើម្បី​ឲ្យ​ក​យើង​ឆាប់​ជា​ឡើង​វិញ។

ឈឺក-តិចនិកសុខភាព

៣- ស្អំទឹកកក

ប្រហែល​គ្នា​យើង​មិន​បាន​ដឹង​ពី​វិធី​មួយ​នេះ​ទេ​មើល៍​ទៅ? ការ​យក​ទឹកកក​ទៅ​ស្អំ​នៅ​បរិវេណ​បំពង់ក ពិត​ជា​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺក​បាន​មួយ​ចំណែក។

៤- ខ្ពុរទឹកអំបិល

ទឹក​អំបិល​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្លេស្ម អាការៈឈឺក បាន​លឿន ដូច្នេះ​ហើយ​យើង​ត្រូវ​ខ្ពុរ​ទឹក​អំបិល​ឲ្យបាន ៣-៤ដង/ថ្ងៃ។

៥- បៀមថ្នាំបំបាត់ឈឺបំពង់ក

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/05/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?

ជំងឺសើស្បែកម៉្យាងនេះកើតលើអាអូនញឹកញាប់ ក្រោយឈឺរលាកបំពង់ក


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ដេត ធន្នី បាន​ធ្វើ​បច្ចុប្បន្នភាព 25/05/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម