backup og meta

ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក

ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក

ឆ្លង​មេរោគ​ផ្សិត​នៅ​ត្រចៀក អាច​ប៉ះពាល់​ត្រចៀក​ផ្នែក​ខាង​ក្រៅ។ ការ​ឆ្លង​រោគ​ផ្សិត​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ការ​ស្ដាប់ ឬ​ខ្សោយ​ការ​ស្ដាប់​នៅ​ត្រចៀក​ដែល​មាន​បញ្ហា​ និង​អាច​មាន​ឡើង​ក្រហម និង​ឈឺ​ចាប់​នៅ​ត្រចៀក​នោះ​ផង​ដែរ​។ ពេល​ឆ្លង​ផ្សិត​នៅ​ត្រចៀក ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ត្រចៀក ​ទៅ​តាម​ស្ថាន​ភាពនៃ​ការបង្ក​រោគ​នោះ​ដែរ​។​

រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ត្រចៀក​ផ្សិត

ខាង​ក្រោម​នេះ​គឺ​ជា​រោគសញ្ញា​សំខាន់​ៗ​មួយ​ចំនួន​កើត​មាន​បើ​យើង​មាន​បញ្ហា​ផ្សិត​នៅ​ត្រចៀក​៖

  • ត្រចៀកឡើង​ក្រហម
  • មាន​ការ​ឈឺចាប់នៅត្រចៀក
  • រមាស់ត្រចៀក
  • ណែនក្នុង​ត្រចៀក
  • មានសារធាតុ​រាវខាប់​ៗពណ៌​លឿងចេញពី​ត្រចៀក​ (អាច​ខ្មៅ​ ឬ​ស)
  • បញ្ហា​នៃ​ការ​ស្ដាប់​រួម​ទាំង​ការ​ខ្សោយ​ការ​ស្ដាប់

ការ​ឆ្លង​រោគ​ផ្សិត​នៅ​ត្រចៀក ត្រូវ​ការ​ការ​ពិនិត្យ និង​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ គ្រូពេទ្យ​ក៏​ត្រូវ​ដឹងពី​ប្រវត្តិ​ជំងឺ​របស់​យើង​ផង​ដែរ​។ បើ​សិ​ន​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​ប្រព័ន្ធភាណ​ស៊ាំ​ចុះ​ខ្សោយ​ យើង​ទំនង​ជា​ងាយ​នឹង​មាន​បញ្ហា​ច្រើន​ជាង​អ្នក​ធម្មតា ពី​ការ​រោគ​ផ្សិត​នៅ​ត្រចៀក​។​

ខ្សោយត្រចៀក

២. មូលហេតុ​បង្ក​

ផ្សិត​ចូល​ចិត្ត​បរិស្ថាន​ដែល​មាន​សំណើម ហើយ​សកម្ម​ភាព​មួយ​ចំនួន​ដូច​ជា​ហែល​ទឹក ធ្វើ​ឲ្យ​ទឹក​ចូល​ត្រចៀក ជា​មូល​ហេតុ​បង្ក​មួយ​នាំ​ឲ្យ​មាន​ឆ្លង​រោគ​ផ្សិត​។ ដូច​ក្នា​ដែរ គ្នា​យើង​គួរ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់សំឡី​ត្បាល់​ត្រចៀក​ ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អាចម៌​ត្រ​ចៀក​ដែល​ជា​រនាំង​ការពារ​ត្រចៀក​ ដែល​ជាំ​ហេតុ​ធ្វើ​ឲ្យ​ងាយ​ឆ្លង​រោគ​ផ្សិត​។​​

អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ខ្យោ​យ​ប្រព័ន្ធ​ភាព​ស៊ាំ អ្នក​មាន​ជំងឺ​ត្រអក និង​មាន​របួស​នៅ​ត្រចៀក ងាយ​នឹង​កើត​មាន​បញ្ហា​ផ្សិត​នៅ​ត្រចៀក​នេះ​ដែរ​។

៣. រោគ​វិនិច្ឆ័យ​

បើ​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ គួរ​ទៅ​ជួ​បគ្រូពេទ្យ​ដើម្បី​បានធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ត្រឹម​ត្រូវ​។ គ្រូពេទ្យ​នឹង​​ពិនិត្យ​ត្រចៀក​ ដោយ​ប្រើ​ឧបករណ៍​តូច​មួយ​ដើម្បី​មើល​ទៅ​ក្នុង​ត្រចៀក ដើម្បី​បាន​ឃើញ​ច្បាស់​រន្ធ​ត្រចៀក និង​ក្រដាស​ត្រចៀក​។

បើ​សិន​ជា​ត្រចៀក​មាន​ហៀរ​ចេញ​សារធាតុ​រាវ​ទៀតនោះ គ្រូពេទ្យ​អាច​នឹង​យក​សំណាក​​ដើម្បីពិនិត្យ​មើល​ថា​មានបញ្ហា​បង្ក​ឡើង​ដោយ​ផ្សិត ឬ​បាក់តេរី។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fungal Ear:​ https://www.hiddenhearing.co.uk/hearing-information/hearing-problems/fungal-ear-infections

Fungal in ears: https://www.bootshearingcare.com/conditions/fungal-ear-infection/ 

Otomycosis or Fungal ears: https://myhealth.alberta.ca/Health/aftercareinformation/pages/conditions.aspx?hwid=ut3021

កំណែ​ប្រែបច្ចុប្បន្ន

25/08/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទ​ពាក់ព័ន្ធ

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​​យ៉ាង​មាន​ប្រសិទ្ធិភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម