“អ្នកចោះរន្ធត្រចៀកខ្លះ គាត់មិនសូវមានអនាម័យដោយខ្លួនឯង ហើយពេលចោះរួចនោះគាត់ឧស្សាហ៍យកដៃទៅស្ទាប អង្អែល បង្វិលក្រវិលលេងចុះឡើងៗ ដែលធ្វើឲ្យមុខរបួសទៅជាហើម ខ្ទុះ ហើយពេលជាវិញ ទៅជាមានស្នាម”។
អ្នកខ្លះព្រោះតែការប្រើប្រាស់ក្រវិលមិនមានស្តង់ដារ ក៏អាចបណ្ដាលត្រចៀកទៅជាក្រហម ឈឺ និងពេលខ្លះមានទឹកហូរមកថ្លាៗទៀតផង ហើយខ្លះទៀតមានក្លាយជាដំបៅទៅជាពិបាកព្យាបាល ដែលវិបាកសំខាន់ គឺស្បែកលែងស្អាត។
អត្ថបទពាក់ព័ន្ធ៖ មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕