backup og meta

កើតទឹកនោមផ្អែម គ្រប់គ្រងកម្រិតជាតិស្ករបានល្អតាមវិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2021

    កើតទឹកនោមផ្អែម គ្រប់គ្រងកម្រិតជាតិស្ករបានល្អតាមវិធីនេះ

    អ្នក​ជំងឺ​ទឹកនោម​ផ្អែម កាល​ណា​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ព្យាបាល​បាន​ត្រឹមត្រូវ ចៀស​ផុត​ពី​ផល​វិបាក​ផ្សេងៗ អាច​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ជា​ធម្មតា។ នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម។

    តើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នេះ​​ថា អ្នក​ជំងឺ​ត្រូវ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ជាប្រចាំ ហើយ​ត្រូវ​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ តើ​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ប៉ុនណា? ញ៉ាំ​នៅ​ពេល​ណា?

    ១. ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន

    បច្ចេកវិទ្យា​ទំនើប អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ទិញ​ឧបករណ៍​មក​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ខ្លួន​ឯង​បាន ដោយ​ពេទ្យ​តម្រូវ​ឲ្យ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ជា​រៀង​រាល់​ថ្ងៃ អាច ២-៤ដង/ថ្ងៃ។ ពេលវេលា​ល្អ​បំផុត​ដែល​ត្រូវ​តេស្ដ​គឺ ពេល​យើង​ភ្ញាក់​ពី​គេង និង​មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក មុន​ពេល​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មុន​ពេល​​ញ៉ាំ​អាហារ​ពេល​ល្ងាច មុន​ពេល​ចូលគេង។ កម្រិត​ជាតិ​ស្ករ​ធម្មតា ​គឺ ៧៥-១១៥ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម កាល​ណា​ឃើញ​កម្រិត​ជាតិ​ស្ករ​តិច​ពេក​ក៏​មិន​ល្អ ច្រើន​ពេក​ក៏​មិន​ល្អ ដូច្នេះ​អ្នក​ជំងឺ​ត្រូវ​កត់ត្រា​កម្រិត​ជាតិ​ស្ករ​នោះ ហើយ​ប្រាប់​ទៅ​គ្រូពេទ្យ។

    “កាល​ណា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងដល់ ៤០០- ៥០០- ១០០០ អ្នក​ជំងឺ​សន្លប់​បាត់​ស្មារតីភ្លាមៗ ​ តែ​បើ​ព្យាបាល​ឲ្យ​ចុះ​មក​នៅ​ធម្មតា អ្នក​ជំងឺ​ទឹកនោម​ផ្អែម​អាច​រស់​ដល់​អាយុ ៧០-៨០ ដើរ​ធម្មតា ធ្វើការ​ធម្មតា រកស៊ី​ចិញ្ចឹម​ជីវិត​ធម្មតា គ្រាន់​តែ​គាត់​ត្រូវ​ការ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ’។

    របបអាហារស្រ្តីវ័យចំណាស់

    ២. កំណត់​របប​អាហារ

    បើ​តាម​លោក​សាស្ត្រាចារ្យ សេង សេរី របប​អាហារ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មិន​សូវ​ជា​តឹងតែង​ខ្លាំង​ដូច​ការ​លើក​ឡើង​កន្លង​មក​នោះ​ទេ។ អ្នក​ជំងឺ​អាច​ញ៉ាំ​អាហារ​ដូច​មនុស្ស​ជា​ដូច្នេះ​ដែរ គ្រាន់​តែ​ត្រូវ​កាត់​បន្ថយ​ចំណី​អាហារ​ណា​ដែល​ផ្អែម​ខ្លាំង​ប៉ុណ្ណោះ ដូចជា​បង្អែម ភេសជ្ជៈ ឬ​ផ្លែឈើ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង។

    “ដូចជា​បង្អែម​មួយ​ចាន វា​ផ្អែម​ខ្លាំង​ណាស់ តែ​បើ​យើង​ចង់​ហូប តិច​តួច​បាន ពេល​យើង​ហូប​បាយ​ហើយ​ភ្លាម កាល​ណា​យើង​ហូប​បាយ​ចូល​ទៅ យើង​មាន​បន្លែ មាន​ស្អីៗ​ចូល​ទៅ យើង​ហូប​បង្អែម​ចូល​ទៅ ស្ករ​រត់​ចូល​ទៅ​ក្នុង​ឈាម​យើង​យឺត តែ​បើ​យើង​អត់​ហូប​អីសោះ ពោះ​ទទេ ស្រាប់​តែ​យើង​ម៉ោ​ហូប​បង្អែម ស្ករ​ឡើង​ភ្លាម’។ លោកវេជ្ជបណ្ឌិត សេង​ សេរី រៀបរាប់។

    ៣. ជ្រើស​អាហារ​ណា​មាន​កម្រិត​ជាតិ​ស្ករ​តិច ឬ​ផលិត​ឡើង​សម្រាប់​អ្នក​ជំងឺ​ទឹកនោម

    យើង​ដឹង​ហើយ​ថា អ្នក​ជំងឺ​ទឹកនោម​ផ្អែម មិន​អាច​ញ៉ាំ​របស់​ផ្អែម​បាន​ច្រើន​តាម​ចិត្ត​ចង់​នោះ​ទេ ហើយ​ក៏​មិន​អាច​អត់​ជាតិ​ស្ករ​បាន​ដែរ។ អ៊ីចឹង​អ្នក​គួរ​តែ​ជ្រើស​រើស​របស់​ញ៉ាំ​ដែល​មាន​ជាតិ​ស្ករ​តិច ឬ​ផលិត​ណា​ដែល​ផលិត​ឡើង​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម នោះ​ទើប​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ ចំពោះ​មនុស្ស​ចាស់ ហើយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​នោះ គួរ​តែ​ផឹក​ទឹក​ដោះ​គោ​ឲ្យ​បាន​ច្រើ​ន ដើម្បី​ជំនួយ​សុខភាព ថែម​ទាំង​បង្ការ​ជំងឺ​ពុក​ឆ្អឹងមួយ​មុខ​ទៀត តែ​ត្រូវ​ជ្រើស​រើស​ប្រភេទ​ទឹក​ដោះ​គោ​ណា​ដែល​មិន​ធ្វើ​ឲ្យ​ធាត់ ឬ​ផលិត​ឡើង​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម