backup og meta

ស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម ត្រូវដឹងរឿងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 03, 2021

    ស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម ត្រូវដឹងរឿងទាំងនេះ

    នៅ​ក្នុង​ករណី​ដែល​យើង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​គួរ​តែ​រក​វិធី​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​បញ្ចៀស​ការ​កើត​ជំងឺ​​​រ៉ាំរ៉ៃ​មួយ​ប្រភេទ​នេះ​។​ ពិត​ណាស់​ ​ប្រសិនបើ​យើង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​បែប​បទ​រស់​នៅ​ ឬ​ទទួល​ការ​ព្យាបាល​​ យើង​ពិត​ជា​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ចូរ​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ ​ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​។

    . បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​

    នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​កាន់​តែ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។​ ពិត​ណាស់​ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ គឺ​ជា​ផ្នែក​ព្យាបាល​ដ៏​សំខាន់​មួយ​​សម្រាប់​អ្នក​ដែល​ត្រៀម​កើត​ជំងឺ​នេះ​ ពីព្រោះ​វា​​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ ព្រម​ទាំង​បន្ថយ​ជាតិ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។

    ទឹកនោមផ្អែម២

    . សម្រក​ទម្ងន់​​

    ​​​​ប្រសិនបើ​យើង​ធាត់​ជ្រុល​ ការ​សម្រក​ទម្ងន់​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ការពារ​ខ្លួន​យើង​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។​ យោង​តាម​ការ​សិក្សា​មួយ​​ បាន​បង្ហាញ​ថា​ អ្នកត្រៀម​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ស្រក​​ទម្ងន់​ចាប់​ពី​៥%​​ទៅ​៧%​នៃ​ទម្ងន់​ខ្លួន​ អាច​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​ដល់​៥៨%​

    . របប​អាហារ​ត្រឹមត្រូវ

    ជាមួយ​គ្នា​នេះ​ដែរ​ របប​អាហារ​ត្រឹមត្រូវ​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ចូរ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​គឺ​ស្ពៃ​ពួយ​ឡេង​ និង​បន្លែ​​ដែល​មាន​ស្លឹក​បៃតង​ដូច​ជា​ផ្កា​ខាត់​ណា​ ការ៉ុត​ និង​សណ្ដែក​បៃតង​​ជាដើម​ ព្រម​ទាំង​ញ៉ាំ​​អាហារ​ឲ្យ​បាន​យ៉ាង​តិច​៣ដង​ក្នុង​មួយ​ថ្ងៃ​។ បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ និង​ញ៉ាំ​ផ្លែ​ឈើ​​នៅ​ក្នុង​កម្រិត​សម​ល្មម​ ព្រម​ទាំង​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ ជំនួស​ឲ្យ​ធញ្ញ​ជាតិ​កែ​ច្នៃ​។

    . គេង​ឲ្យ​បាន​គ្រប់គ្រាន់

    ​​ការ​គេង​មិន​គ្រប់គ្រាន់​ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ពិបាក​ប្រើប្រាស់​អាំងស៊ុយលីនឲ្យ​មាន​​ប្រសិទ្ធភាព​ណាស់​ ហើយ​ព្រម​ទាំង​ជំរុញ​​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ ចូរ​បង្កើត​ទម្លាប់​គេង​ដ៏​ល្អ​មួយ​ ដោយ​ភ្ញាក់​នៅ​ម៉ោង​ដដែល​ៗ​ និង​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។​ ចូរ​ជៀសវាង​មើល​ទូរទស្សន៍​ ឬ​កុំព្យូទ័រ​ ឬ​ទូរសព្ទ​ដៃ​ នៅ​ពេល​ដែល​យើង​ព្យាយាម​គេង​ ក៏​ដូចជា​មិន​ត្រូវ​ញ៉ាំ​កាហ្វេអ៊ីន​ ក្រោយ​ញ៉ាំ​អាហារ​​ថ្ងៃ​ត្រង់​ឡើយ​។

    . ទទួល​បាន​ការ​គាំទ្រ

    ​​​ការ​សម្រក​ទម្ងន់​ ការ​ញ៉ាំ​អាហារ​សុខភាព​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ គឺ​កាន់​តែ​ងាយ​ស្រួល​ ប្រសិនបើ​យើង​មាន​មនុស្ស​នៅ​ចាំ​ជួយ​លើក​ទឹក​ចិត្ត​ និង​ជួយ​ជ្រោមជ្រែង​។​ ដូច​នេះ​ ការ​ចូល​រួម​ជា​ក្រុម​ជាមួយ​នឹង​អ្នក​ដែល​មាន​គោលបំណង​ចង់​ទទួល​បាន​សុខភាព​ល្អ​ដូច​គ្នា​ គឺ​ជា​​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​យើង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម