អាហារផ្ដល់ថាមពលដល់រាងកាយដើម្បីដំណើរការរាល់មុខងារគ្រប់ផ្នែក សូម្បីតែការដកដង្ហើមក៏ដោយ។ អំឡុងពេលដំណើរការ រាងកាយយើងផលិតកូលេស៊ីស្តូគីនីន (Cholecystokinin CKK) គ្លុយកាកុង (Glucacon) និងអាមីលីន (Amylin) ដែលធ្វើឲ្យយើងមានអារម្មណ៍ឆ្អែត។ ជាតិស្ករក្នុងឈាមយើង កើនឡើងនាំឲ្យការផលិតអាំងស៊ុយលីន ដែលជួយនាំជាតិស្ករពីក្នុងឈាមទៅកាន់កោសិកាដើម្បីផលិតថាមពល។
ទន្ទឹមគ្នា ក៏ភ្ញោចឲ្យមានចេញអ័រម៉ូនសេរ៉ូតូនីន (Serotonin) ដែលធ្វើឲ្យយើងងងុយ។ អ័រម៉ូនមួយទៀតធ្វើឲ្យងងុយដែរនោះ គឺមេឡាតូនីន (Melatonin)។ ទោះការរំលាយអាហារមិនផលិតមេឡាតូនីន ក៏ដោយ ប៉ុន្តែអ័រម៉ូននេះអាចទទួលឥទ្ធិពលពីចំណីអាហារបាន។