backup og meta

វិធីបំបាត់រាករូសឲ្យបានលឿន ក្រែងត្រូវដើរលេង ធ្វើការ ឬរវល់អីផ្សេងៗ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 04, 2019

    វិធីបំបាត់រាករូសឲ្យបានលឿន ក្រែងត្រូវដើរលេង ធ្វើការ ឬរវល់អីផ្សេងៗ

    បញ្ហារាករូស ជារឿងដ៏អាក្រក់​មួយ ជាពិសេស នៅពេល​យើងទៅ​ធ្វើការ ដើរលេង ឬចូលរួម​កម្មវិធី​ផ្សេងៗ ហើយ​ជា​ធម្មតា វា​ធូរស្រាលវិញ រយៈពេល ២-៣​ថ្ងៃ តែ​យើង​ក៏មាន​វិធី​មួយចំនួន ជួយ​បំបាត់​បញ្ហា​នេះ បាន​កាន់តែ​លឿន​ផងដែរ។

    ១. លេបថ្នាំបំបាត់រាក

    មនុស្ស​មួយចំនួន គិតថា រាក​មិនបង្ក​ការ​រំខាន​ខ្លាំងនោះទេ ដូច្នេះ ទុកឲ្យ​វាទៅ​តាម​ដំណើរ ក្នុងករណី​ដែលពួកគេ​នៅផ្ទះ ឬ​នៅជិត​បន្ទប់ទឹក។ ប៉ុន្ដែ​ក្នុង​ករណី​កំពុង​ធ្វើដំណើរ ឬចូលរួម​កម្មវិធី​ផ្សេងៗ ការលេបថ្នាំ​បំបាត់​រាក បន្ទាប់​ពី​យើង​រាក​លើកទី១ ជា​ជម្រើស​ល្អបំផុត។ យើង​គួរជ្រើសរើស​ថ្នាំ​បំបាត់​រាក ដែល​មាន​សមាសធាតុ Loperamide និង Bismuth Subsalicylate។

    ២. ផឹកទឹកអង្ករ

    ទឹកអង្ករ ជារូបមន្ត​ដ៏មាន​ប្រសិទ្ធភាព ក្នុង​ការ​បំបាត់​បញ្ហា​រាក បាន​យ៉ាងលឿន។ យើង​អាច​ដាំវា ដោយ​ដាក់​អង្ករ ១​ពែង និង​ទឹក ២​ពែង រយៈពេល ១០​នាទី ឬរហូត​ដល់​វាពុះ។ ទឹកអង្ករ មិនត្រឹមតែ​អាច​បំពេញ​ជាតិទឹក​ក្នុង​រាងកាយ​ប៉ុណ្ណោះទេ វាថែមទាំង​កាត់បន្ថយ​រយៈពេល​រាក​ផងដែរ ហើយ​វាធ្វើ​ឲ្យ​លាមក​រឹងវិញ។

    ៣. លេបថ្នាំបំប៉ន ឬអាហារ​មាន​សារធាតុ Probiotic

    បញ្ហារាក បណ្ដាល​ឲ្យមកពី​អតុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន។ សារធាតុ Probiotic អាចជួយ​ធ្វើឲ្យ​មាន​តុល្យភាព​ឡើងវិញ ដោយ​បង្កើត​ពពួក​បាក់តេរី​ល្អ។ សារធាតុ Probiotic ក៏ជួយ​ដល់​មុខងារ​ពោះវៀន និង​កាត់បន្ថយ​រយៈពេល​រយៈពេល​រាក​ផងដែរ។

    ៤. លេបថ្នាំ​អង់ទីប៊ីយ៉ូទិក

    បញ្ហា​រាក អាច​បណ្ដាល​មកពី​បាក់តេរី ឬ​ប៉ារ៉ាស៊ីត ដូច្នេះ​ចាំបាច់​ត្រូវ​លេបថ្នាំ​អង់ទីប៊ីយ៉ូទិក។ ករណីនេះ ភាគច្រើន កើតឡើង​ក្រោយ​យើង​ញ៉ាំអាហារ ឬផឹកទឹក​មាន​ផ្ទុក​បាក់តេរី ឬប៉ារ៉ាស៊ីត ហើយ​ជាញឹកញាប់ នៅកើតឡើង​នៅពេល​យើង​ធ្វើដំណើរ។

    ៥. ញ៉ាំចេក បាយ និង​ផ្លែប៉ោម

    ចេក បាយ ផ្លែប៉ោម និង​នំប៉័ងដុង ជាប្រភេទ​អាហារ មាន​ជាតិម្សៅ និង​កាកសរសៃតិច ហើយ​វាជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​លាមក ប្រែជា​រឹងវិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម