បញ្ហារាករូស ជារឿងដ៏អាក្រក់មួយ ជាពិសេស នៅពេលយើងទៅធ្វើការ ដើរលេង ឬចូលរួមកម្មវិធីផ្សេងៗ ហើយជាធម្មតា វាធូរស្រាលវិញ រយៈពេល ២-៣ថ្ងៃ តែយើងក៏មានវិធីមួយចំនួន ជួយបំបាត់បញ្ហានេះ បានកាន់តែលឿនផងដែរ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
បញ្ហារាករូស ជារឿងដ៏អាក្រក់មួយ ជាពិសេស នៅពេលយើងទៅធ្វើការ ដើរលេង ឬចូលរួមកម្មវិធីផ្សេងៗ ហើយជាធម្មតា វាធូរស្រាលវិញ រយៈពេល ២-៣ថ្ងៃ តែយើងក៏មានវិធីមួយចំនួន ជួយបំបាត់បញ្ហានេះ បានកាន់តែលឿនផងដែរ។
មនុស្សមួយចំនួន គិតថា រាកមិនបង្កការរំខានខ្លាំងនោះទេ ដូច្នេះ ទុកឲ្យវាទៅតាមដំណើរ ក្នុងករណីដែលពួកគេនៅផ្ទះ ឬនៅជិតបន្ទប់ទឹក។ ប៉ុន្ដែក្នុងករណីកំពុងធ្វើដំណើរ ឬចូលរួមកម្មវិធីផ្សេងៗ ការលេបថ្នាំបំបាត់រាក បន្ទាប់ពីយើងរាកលើកទី១ ជាជម្រើសល្អបំផុត។ យើងគួរជ្រើសរើសថ្នាំបំបាត់រាក ដែលមានសមាសធាតុ Loperamide និង Bismuth Subsalicylate។
ទឹកអង្ករ ជារូបមន្តដ៏មានប្រសិទ្ធភាព ក្នុងការបំបាត់បញ្ហារាក បានយ៉ាងលឿន។ យើងអាចដាំវា ដោយដាក់អង្ករ ១ពែង និងទឹក ២ពែង រយៈពេល ១០នាទី ឬរហូតដល់វាពុះ។ ទឹកអង្ករ មិនត្រឹមតែអាចបំពេញជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងកាត់បន្ថយរយៈពេលរាកផងដែរ ហើយវាធ្វើឲ្យលាមករឹងវិញ។
បញ្ហារាក បណ្ដាលឲ្យមកពីអតុល្យភាពបាក់តេរីក្នុងពោះវៀន។ សារធាតុ Probiotic អាចជួយធ្វើឲ្យមានតុល្យភាពឡើងវិញ ដោយបង្កើតពពួកបាក់តេរីល្អ។ សារធាតុ Probiotic ក៏ជួយដល់មុខងារពោះវៀន និងកាត់បន្ថយរយៈពេលរយៈពេលរាកផងដែរ។
បញ្ហារាក អាចបណ្ដាលមកពីបាក់តេរី ឬប៉ារ៉ាស៊ីត ដូច្នេះចាំបាច់ត្រូវលេបថ្នាំអង់ទីប៊ីយ៉ូទិក។ ករណីនេះ ភាគច្រើន កើតឡើងក្រោយយើងញ៉ាំអាហារ ឬផឹកទឹកមានផ្ទុកបាក់តេរី ឬប៉ារ៉ាស៊ីត ហើយជាញឹកញាប់ នៅកើតឡើងនៅពេលយើងធ្វើដំណើរ។
ចេក បាយ ផ្លែប៉ោម និងនំប៉័ងដុង ជាប្រភេទអាហារ មានជាតិម្សៅ និងកាកសរសៃតិច ហើយវាជួយដល់ប្រព័ន្ធរំលាយអាហារ ធ្វើឲ្យលាមក ប្រែជារឹងវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត