៣- ផ្សិត
សារធាតុនៅក្នុងផ្សិតមួយចំនួន អាចទប់កុំឲ្យកោសិកាមហារីកលូតលាស់ ដូចជា សារធាតុ Lentinan អាចទប់ស្កាត់អង់ស៊ីម ដែលបង្កឲ្យមានមហារីក ហើយសារធាតុ Beta-Glucan ជួយរាងកាយប្រឆាំង ដុំមហារីកបានទៀតផង។
៤- ខ្ទឹម
តាមការសិក្សា គ្នាយើងចូលចិត្តញ៉ាំខ្ទឹម មិនងាយកើតជំងឺមហារីកទេ ព្រោះសារធាតុនៅក្នុងខ្ទឹម ជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ ខ្ទឹមអាចជួយម៉ាក់អ៊ំ ចាស់ៗ ទាំងការព្យាបាល និងការពារកុំឲ្យមានមហារីក។
៥- ខ្ញី
ការព្យាបាលជំងឺមហារីកដោះ អាចបណ្តាលឲ្យក្អួត អស់កម្លាំង ស្រកគីឡូ និងខ្វះអាហារូបត្ថម្ភ។ រាងកាយយើងអាចស្រុតចុះខ្សោយ ពិបាកប្រឆាំងជំងឺមហារីក។ យើងអាចរកមើលថ្នាំបំប៉នជាតិខ្ញី ឬលេបលាយ ជាមួយថ្នាំបំបាត់ក្អួត នឹងបានធូរហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕