backup og meta

ចេញសញ្ញាទាំងនេះ បញ្ជាក់ថាមានប្រតិកម្មនឹង​កម្ដៅព្រះអាទិត្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 09, 2021

    ចេញសញ្ញាទាំងនេះ បញ្ជាក់ថាមានប្រតិកម្មនឹង​កម្ដៅព្រះអាទិត្យ

    ប្រតិកម្មនឹង​កម្ដៅព្រះ​អាទិត្យ​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ឡើង​កន្ទួលក្រហម និង​រមាស់​លើស្បែក​​ ពេល​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។ ប្រតិកម្ម​ខ្លះ​អាច​បាត់ទៅវិញ​ដោយ​មិនបាច់​ព្យា​បាល តែ​ប្រតិកម្ម​ខ្លះ​ត្រូវ​ប្រើ​ថ្នាំព្យបាល​ទើប​បាន​។​

    ១. តើ​ប្រតិកម្ម​កម្ដៅព្រះអាទិត្យ​ជា​អ្វី?​

    ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ គឺ​ជា​ការ​ចេញ​កន្ទួល​ក្រហម​រមាស់​នៅ​លើ​ស្បែក​ដែល​​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ទម្រង់​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ការ​លេច​ចេញ​នូវ​ពន្លឺ ​polymorphic​ ដែល​គេ​ស្គាល់​ថា​ជា​ការ​ពុល​នឹង​ពន្លឺ​ព្រះ​អាទិត្យ។

    មនុស្ស​ខ្លះ​មាន​តំណ​​ពូជ​មួយ​ប្រភេទ​ដែល​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។ ចំណែក​អ្នក​ផ្សេង​ទៀត​វិវត្ត​​ជារោគ​សញ្ញា​​នៅ​ពេល​ប៉ះពាល់​ជាមួយ​កត្តា​ផ្សេងៗ​ដូចជា​ថ្នាំ​ ស្បែក​ប៉ះពាល់​ទៅ​នឹង​រុក្ខជាតិ​ រួម​មាន​មើម​ស្ពៃ​ព្រៃ​ឬ​ក្រូច​ឆ្មារ។

    ករណី​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ស្រួច​ស្រាល់អាច​បាត់​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​វិញ​អាច​នឹង​ត្រូវ​ព្យាបាល​ជាមួយ​ក្រែម​​ស្តេរ៉យ​ ឬ​លេប​ថ្នាំ។ អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​​ធ្ងន់ធ្ងរ​ គឺ​ត្រូវ​ចេះ​បង្ការ​ និង​ប្រើ​សំលៀក​បំពាក់​ដែល​អាច​ការពារ​ពន្លឺ​ព្រះ​អាទិត្យ។​

    ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ គឺ​ជា​ការ​ប្រតិកម្ម​ដែល​កម្រ​ជួប​ប្រទះ​បំផុត​ក្នុង​ពិភពលោក។ សម្រាប់​អាយុ​ជាមធ្យមរបស់​មនុស្ស​យើង​ក្នុង​​ការ​លេច​ឡើង​ដំបូង​នៅ​អាយុ​៣៥​ ប៉ុន្តែ​អាការៈនេះ​ក៏​អាច​ប៉ះពាល់​ដល់​មនុស្ស​ផ្សេង​ដោយ​​គិត​ពី​អាយុ​ឡើយ ​ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ទារក​ផង​ដែរ។ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ​គ្រាន់​តែ​ទម្រង់​ខ្លះ​នៃ​ការ​ប្រតិកម្ម​នេះ​ច្រើន​តែ​ជួប​ប្រទះ​ចំពោះ​​ជន​ជាតិ​ស្បែក​ស។

    ពន្លឺថ្ងៃ

    ២. ​រោគ​សញ្ញា​នៃ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ

    ទម្រង់​ស្បែក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​មាន​ការ​ប្រែប្រួល​ច្រើន​ដោយ​អាស្រ័យ​ទៅ​លើ​វិបត្តិ​​ដែល​កើត​មាន។ រោគ​សញ្ញា​អាច​មាន​ដូច​ជា៖

  • ក្រហម
  • រមាស់​ឬ​ឈឺ​ចាប់
  • ឡើង​ពង​ក្រហម​តូចៗ
  • របក​ស្បែក​ឡើង​ក្រៀម ​ឬ​ហូរ​ឈាម
  • ឡើង​ពង​ទឹក
  • រោគ​សញ្ញា​ទាំង​នេះ​តែង​តែ​កើត​ឡើង​នៅ​លើ​ស្បែក​ដែល​រង​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ប៉ុណ្ណោះ​ និង​ជា​ញឹក​ញាប់​តែង​តែ​វិវត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី ​ឬ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។

    នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ជូន​ខាង​លើ​ ប្រសិន​បើ​គ្នា​យើង​មាន​មន្ទិល​សង្ស័យ​ណា​មួយ​សូម​ទៅ​ប្រឹក្សា​យោបល់​បន្ថែម​ពី​គ្រូពេទ្យ​ជំនាញ​។

    ៣. ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ?

    ឆាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ប្រសិន​បើ​យើង​​ប្រតិកម្ម​ស្បែក​មិន​ប្រក្រតី​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​ ឬ​រោគ​សញ្ញា​ដែល​មិន​បាត់​ទៅ​វិញ​ យើង​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដែល​មាន​ឯកទេស​​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្បែក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម