backup og meta

​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 10, 2019

    ​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ!

    ធ្លាប់​អត់​ពេល​ខ្លះ​ក្រោក​ពី​គេង​ មាន​អារម្មណ៍​ថា​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​រលីង ទាំង​ដែល​យប់​ឡើង​គេង​ដូច​រាល់​ដង​សោះ? ចម្ងល់​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បណ្ដាល​មក​ពី​យើង​គេង​ខ្វះ​ខ្យល់​អុកស៊ីសែន និង​កត្តា​មួយ​ចំនួន​ទៀត។

    រឿង​ខ្សោះ​អស់​កម្លាំង​នេះ​មិនមែន​មកពី​កន្លែង​គេង​នោះទេ អាច​មកពី​យើងជា​មនុស្ស​ធាត់ គេង​ផ្ងារ៖“ពេល​យើង​ក្រោក​ពី​គេង​ហើយ​ខ្សោះ​នោះ ច្រើន​តែ​ជា​អ្នក​ធាត់ ហើយ​គេ​ផ្ងារ និង​គេង​ស្រមុក។ ការ​គេង​ស្រមុក​នេះ​ទៀត​សោត ជា​សញ្ញា​ដក​ដង្ហើម​មិន​បាន​គ្រប់គ្រាន់ ហើយ​ខ្លួន​យើង​ខំប្រឹង​ដក​ដង្ហើម​ត្បៀត​នឹង​បំពង់​ខ្យល់ ចឹង​ហើយ​ពេល​គេង​យើង​មិន​ដឹង​ថា​មាន​រឿង​ឡើយ”។ លោក​បាន​បន្ត​ទៀត​ថា បើ​មិន​ចង់​ដេក​ស្រមុក គួរ​ចៀសវាង​ដេក​ផ្ងារ ហើយដូរ​មក​ដេក​ចំហៀង​វិញ​បាន។

    អត្ថបទ​ពាក់ព័ន្ធ៖ វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ

    ខ្សោះខ្លួនHello_គ្រូពេទ្យ

    វេជ្ជបណ្ឌិត​វ័យ​ក្មេង​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា អាការៈ​បែប​នោះ​អាច​មកពី​ពេល​គេង​យើង​ឃ្លុំ​ជិត​មុខ​ពេក ឬ​ក៏​ក្នុង​បន្ទប់​គេង​ហប់​គ្មាន​ខ្យល់​អាកាស​គ្រប់គ្រាន់​ជាដើម។ អាការៈ​បែប​នេះ​មិន​បាច់​រក​ថ្នាំ ឬ​ព្យាបាល​អ្វី​ពិសេស​ឡើយ គ្រាន់តែ​យើង​ប្ដូរ​មក​គេង​ប្រកប​ដោយ​ផាសុកភាព ដោយ​ក្នុង​បន្ទប់​ត្រូវ​មាន​ខ្យល់​ចេញ​ចូល​ឲ្យ​បាន​គ្រប់គ្រាន់ និង​ឥរិយាបថ​មួយ​ចំនួន។ មួយ​វិញ​ទៀត​ករណី​នេះ​មិនមែន​មកពី​ការ​គេង​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ការ៉ូ​ដូច​ពាក្យ​ចចាមអារ៉ាម​កន្លង​មកនោះ​​ទេ ។

    អត្ថបទពាក់ព័ន្ធ៖ ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម