backup og meta

ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី

ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី

ឲ្យ​តែ​នៅ​ក្បែរ​គេ មិន​មែន​គេ​រើស​អើង​ទេ គឺ​ត្រូវ​មាត់​តែ​ម្តង អារម្មណ៍​នេះ គ្នា​យើង​ជក់​បារី​ដឹង​ច្បាស់​ជាង​គេ។ គ្នា​យើង​ខ្លះ យក​លេស​ផ្តាច់​មិន​បាន ត្រូវ​ការ​ពេល ពិបាក​ចេះ​ពិបាក​ចុះ ទោះ​ដឹង​ហើយ​បារី ប៉ះ​ពាល់​សុខ​ភាព​ខ្លាំង​ប៉ុណ្ណា។ ឈប់​មាន​លេស​ទៀត បើ​ចង់​ផ្តាច់​បារី ចាំ “Hello គ្រូពេទ្យ’ ប្រាប់​ផល​ប៉ះពាល់ និង​តិចនិក​ពិសេស ដើម្បី​ផ្តាច់​បារី​បាន​ងាយ។

១- ផល​ប៉ះពាល់​សុខភាព​ដោយ​សារ​ជក់​បារី

បារី គឺ​មាន​សារធាតុ​ពុល បង្ក​ផល​ប៉ះ​ពាល់​ជា​ច្រើន​ដល់​សុខភាព មាន​ដូច​ជា៖

– ប្រព័ន្ធ​សរសៃ​ប្រសាទក​ណ្តាល៖ សារធាតុ នីកូទីន ក្នុង​បារី អាច​ជួយ​ធ្វើ​ឲ្យ​រំសាយ​អារម្មណ៍ និង​មាន​កម្លាំង​ក្នុង​រយៈ​ពេល​ខ្លី។ តែ​ក្រោយ​ពេល​អស់​ជាតិ​នីកូទីន គ្នា​យើង​នឹង​មាន​អារម្មណ៍​ត្រូវ​ការ​សារធាតុ​នេះ​បន្ថែម​ទៀត ហើយ​ធ្វើ​ឲ្យ​កាន់​តែ​អស់​កម្លាំង​ខ្លាំង។

– ប្រព័ន្ធ​ដក​ដង្ហើម៖ ពេល​ផ្សែង​បារី​ចូល​ក្នុង​សួត វា​អាច​នឹង​ធ្វើ​ឲ្យ​ខូច​សួត ហើយ​ពេល​ជក់​យូរៗ​ទៅ សួត​នឹង​លែង​ចាប់ ច្រោះ​សារធាតុ​ពុល​បាន​ទៀត​ហើយ នាំ​ឲ្យ​យើង​ងាយ​នឹង​មាន​ជំងឺ​សួត​មួយ​ចំនួន ដូច​ជា ការ​បង្ករោគ​ក្នុង​សួត និង​ផ្តាសាយ ជា​ដើម។

– ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង៖ សារ​ធាតុ នី​កូទីន ក្នុង​បារី នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ទាំងមូល ហើយ​ពេល​យើង​ស្រូប​ផ្សែង​បារី​ចូល ធ្វើ​ឲ្យកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ផង​ដែរ។ យូរៗ​ទៅ នឹង​ធ្វើ​ឲ្យ​ជាតិ​កូលេស្តេរ៉ូល​ល្អ​ក្នុង​ឈាម​ថយ​ចុះ បង្កើត​ទៅ​ជា​បញ្ហា​ឡើង​សម្ពាធ​ឈាម​តែ​ម្តង នាំ​ឲ្យ​ប្រឈម​មុខ​ខ្ពស់​កើត​មាន ផ្ដាច់​បារី ដែល​មាន​ទាក់ទង​ជាមួយ​ជំងឺ​បេះ​ដូង។

– ស្បែក ​សក់ និង​ក្រចក៖ ផ្សែង​បារី និង​ធ្វើ​អោយ​ស្បែក​ប្រែ​ប្រួល​​ទៅ​ជាខ្មៅ​ជាង​មុន ជ្រីវ​ជ្រួញ ចាស់​មុន​អាយុ ជា​ដើម។

– ប្រព័ន្ធ​រំលាយ​អាហារ៖ ជក់​បារី ក៏​អាច​នឹង​ធ្វើ​ពុក​ធ្មេញ បាក់​ធ្មេញ និង​ធុំ​ក្លិន​មាត់។ ករណី​ខ្លះ​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​មួយ​ចំនួន ដូច​ជា ផ្ដាច់​បារី ផ្ដាច់​បារី មហារីក​បំពង់​ក មហារីក​ប្រអប់​សំឡេង និង​មហារីក​បំពង់​អាហារ​ជាដើម។

នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី Hello គ្រូពេទ្យ (2)

អត្ថបទ​ពាក់​ព័ន្ធ៖

  • អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​
  • ស្រីៗ​ជក់បារីគ្រោះថ្នាក់​ធ្ងន់ ជាងប្រុសៗទៅទៀត​

២- វិធី​ផ្តាច់​បារី

មាន​វិធី​សាស្ត្រ​ជាច្រើន​អាច​ជួយ​យើង​ផ្តាច់​បាន ពិសេស​បច្ចុប្បន្ន គឺ​មាន​បារី​អេឡិចត្រូនិក ដែល​គេ​ជឿ​ថា​អាច​ផ្តាច់​បារី​បាន ប៉ុន្តែ “Hello គ្រូពេទ្យ’ មិន​លើក​ទឹក​ចិត្ត​ឲ្យ ប្រើ​ឧបករណ៍ (e-cigarette) នេះ ឡើយ ព្រោះ​ការ​សិក្សា​ថ្មីៗ​នេះ អាច​ធ្វើ​ឲ្យគ្នា​យើង​ប្រឈម​ជំងឺ​ជាច្រើន រាប់​បញ្ចូល​ទាំង​ជំងឺ​ប្រកាច់​ និងរង្វេង ជាដើម។ ហេតុ​នេះ វិធី​សាស្ត្រ​ផ្តាច់​បារី​គួរ​អនុវត្ត​ដូច​ខាង​ក្រោម៖

– ប្រើ​ប្រាស់​ពពួក​ផលិតផល​ឱសថ៖ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ជ្រើស​រើស​យក​ផលិត​ផល​ការ​បន្ថយ​ការ​ញៀន​ជាតិ​នីកូទីន ដូច​ជា ស្ករ​កៅស៊ូមាន​ជាតិ​នីកូទីន បន្ទះ​បិត​មាន​ជាតិ​នីកូទីន ស្រ្ពៃបាញ់​ច្រមុះ​មាន​ជាតិ​នីកូទីន និង​បំពង់​ហឺត​មាន​ជាតិ​នីកូទីន ជា​ដើម។

– ស្វែង​រក​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត៖ វិធី​នេះ ​អាច​ធ្វើ​ឲ្យ​យើង​ចង់​ចៀស​វាង​ពី​ការ​ជក់​បារី ហើយ​ក៏​ជា​វិធី​សាស្ត្រ​សក្តិ​សម​បំផុត និង​ផ្តាច់​បាន​រយៈ​យូរ​ទៀត​ផង ឬ​មិន​ជក់​បារី​វិញ​តែ​ម្តង។

– បង្កើន​ការ​យល់​ដឹង៖ គួរ​អាន​ពត៌​មាន​លើ​បណ្តាញ​សង្គម កាស្សែត និង​ទទួល​យោបល់​ពីមនុសុ្ស​ជុំ​វិញ​ខ្លួន ពី​ផល​ប៉ះពាល់​ដោយ​ការ​ជក់​បារី ដើម្បី​ជម្រុញ​ទឹក​ចិត្ត​ផ្តាច់​វា​បាន​ដោយ​ជោគ​ជ័យ។

– កត់ត្រា និង​គណនា៖ ធ្វើ​បែប​នេះ យើង​នឹង​ដឹង​ច្បាស់​ពី​ចំនួន​ដើម​បារី​យើង​បាន​ជក់ លុយ​ចំណាយ​លើ​បារី ហើយ​គិត​ថា បើ​យើង​យក​លុយ​ទាំង​នោះ មក​សន្សំ​ នឹង​បាន​ច្រើន​ប៉ុណ្ណា។ អាច​សរសេរ កំណត់​ត្រា​ទុក ដើម្បី​ដឹង​ពី​បម្រែ​បម្រួល​ស្ថាន​ភាព​សុខ​ភាព។

ពេល​យើង​ដឹង​ច្បាស់​គុណ​វិបត្តិ​របស់​សារធាតុ​នីកូទីន នោះ​យើង​នឹង​លែង​មាន​អារម្មណ៍ ចង់​ជក់​ដោយ​ខ្លួន​ឯង​តែ​ម្តង។ ផ្តាច់​បារី គឺ​ល្អ​ចំពោះ​ទាំង​សុខ​ភាព​យើង និង​មនុស្ស​ជុំ​វិញ​ខ្លួន​យើង។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The effects of smoking on the body, http://www.healthline.com/health/smoking/effects-on-body Accessed 18 March, 2017

The effects of smoking, https://quitday.org/smoking-effects/  Accessed 18 March, 2017.

How to give up smoking? http://www.medicalnewstoday.com/articles/241302.php  Accessed 18 March, 2017.

How to quit smoking? http://www.lung.org/stop-smoking/i-want-to-quit/how-to-quit-smoking.html?referrer=https://www.google.com.vn/  Accessed 18 March, 2017.

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ជឿទេថា​អ្នក​មាន​ចំណូលទាប​ ប្រឈម​នឹងការ​ញៀន​បារី​ខ្ពស់​?

មានរឿងល្អអីខ្លះកើតឡើង បន្ទាប់ពីយើងឈប់ជក់បារីភ្លាមៗ និងរយៈពេលយូរ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម